ព័ត៌មាន
«សំណាប ស្រូវ និងទឹក» គឺជាតួអង្គសំខាន់មិនអាចខ្វះបានក្នុងទស្សនីយភាព «ជីវិត» ដែលកម្ពុជានឹងនាំយកទៅបង្ហាញក្នុងក្បួនដង្ហែ ឈីងហ្គេ ២០២៥ នៅសាធារណរដ្ឋសិង្ហបុរី
កម្ពុជាគឺជាប្រទេសមានសក្តានុពលខ្ពស់ផ្នែកកសិកម្មតាំងពីសម័យបុរាណកាលមក ក្នុងនោះទឹក និងស្រូវ គឺជាចំណុចស្នូលនៃខ្សែសង្វាក់ផលិតកម្មរបស់វិស័យកសិកម្មនៅកម្ពុជា។ ដំណាំស្រូវបានតំណាងឱ្យអត្តសញ្ញាណវប្បធម៌ ស្ថិរភាពសេដ្ឋកិច្ច ទំនាក់ទំនងសង្គមវប្បធម៌ និងការរួមចំណែកដល់សន្តិសុខស្បៀង ព្រមទាំងការអភិវឌ្ឍក្នុងតំបន់ជនបទផងដែរ។ ដោយឡែកនៅក្នុងទស្សនីយភាព«ជីវិត» តួអង្គសំណាប ស្រូវ និងទឹក គឺជាតួរអង្គសំខាន់ដែលមិនអាចខ្វះបានក្នុងដំណើរនៃការលូតលាស់របស់ពូជស្រូវដែលជាប្រភពអាហារចម្បងរបស់កម្ពុជា។
តាមជំនឿខ្មែរត្រូវបានទទួលស្គាល់ថា ស្រូវគឺជាម្តាយ ឬជាអទិទេពដែលបានផ្តល់ជីវិត និងថាមពលសម្រាប់ការរស់រានដល់មនុស្សជាតិទាំងឡាយ។ គ្រាប់ស្រូវ បានប្រែរូបរាងក្លាយទៅជាអង្ករ ដែលមានសណ្ឋានជាគ្រាប់តូចៗ រាងទ្រវែងពណ៌ស ក្រោយឆ្លងកាត់ជាច្រើនដំណាក់កាលក្នុងការសម្រិតសម្រាំង។ ស្រូវ ឬ អង្ករ គឺជាអាហារមូលដ្ឋានរបស់ប្រជាជនខ្មែរដែលត្រូវបានគេស្គាល់ថាមានរសជាតិឆ្ងាញ់ទន់រមួត និងមានក្លិនក្រអូបប្រហើរ ជាពិសេសត្រូវបានប្រើប្រាស់ជាអាហាប្រចាំថ្ងៃជាមួយនឹងមុខម្ហូបផ្សេងៗ សម្រាប់ប្រជាជនក្នុងតំបន់។ លើសពីនេះ នៅក្នុងសង្គមខ្មែរគឺមិនត្រឹមតែជាអាហារគោលប៉ុណ្ណោះទេ ប៉ុន្តែគឺជាគ្រឿងដង្វាយនៅក្នុងកិច្ចពិធីផ្សេងៗនៅក្នុងប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើងតាំងពីសម័យបុរាណមក។
ដោយឡែក សំណាប គឺតំណាងឱ្យការសាបព្រោះ គឺសំដៅដល់ការជួយជ្រោមជ្រែង យិតយោង និងជួយធ្វើឲ្យដីស្រែមានភាពល្អប្រសើរឡើងដោយមានសន្ទូងលូតលាស់ល្អ ប្រសិនបើសំណាបអន់ ទោះបីស្រែមានជីល្អក៏មិនអាចធ្វើឱ្យស្រួវមានការលូតលាស់ល្អដែរ។ រីឯខ្សែទឹក គឺតំណាងឱ្យការថែរក្សា និងជាជំនួយសម្រាប់ជីវិតអោយកាន់តែមានភាពស្រស់បំព្រង និងមានភាពត្រជាក់ត្រជុំ ប្រៀបបាននិងស្រូវដែលមានទឹកគ្រប់គ្រាន់ លូតលាស់យ៉ាងល្អគ្រប់ដំណាក់កាល។
សូមជម្រាបថា វត្តមានរបស់កម្ពុជានៅក្នុងឆ្នាំនេះ គឺស្របពេលជាមួយនឹងខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ។ ក្នុងន័យនេះ ការសម្ដែងទស្សនីយភាព ក្រោមចំណងជើងថា «ជីវិត» ក៏បានបង្កប់នូវអត្ថន័យដ៏វិសេសវិសាលមួយបន្ថែមទៀត នោះគឺ ការរីកលូតលាស់ និងរីកចម្រើននៃចំណងមិត្តភាព កម្ពុជា-សិង្ហបុរី។ ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ២០២៥ នឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រួមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា – សិង្ហបុរីឱ្យកាន់តែរីកចម្រើន រឹងមាំ និងយូរអង្វែងថែមទៀត៕




-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា