ព័ត៌មាន
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង ចុះពិនិត្យស្ថានីយបុរាណ សំណង់វត្តអារាម និងផ្សព្វផ្សាយច្បាប់ការពារបេតិកភណ្ឌវប្បធម៌
ភ្នំពេញ ៖ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារការិយាល័យបេតិកភណ្ឌ ការិយាល័យសារមន្ទីរ ការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម និងសមាជិកក្រុមប្រឹក្សាឃុំ ចុះពិនិត្យស្ថានីយបុរាណមួយចំនួនពិនិត្យសំណង់វត្តអារាម និងវត្ថុក្រៅឃ្លាំង ព្រមទាំងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ នៅវត្តកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោក ប៊ុនថន សុខាណារិទ្ធ បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥នេះថា ថ្ងៃនេះមន្រី្តជំនាញបានចុះទៅពិនិត្យទីទួលស្ថានីយបុរាណមួយចំនួន សំណង់វត្តអារាម វិហារបុរាណ សាលាឆាន់ ព្រមទាំងផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ក្នុងវត្តកំពង់ត្រឡាចលើ ក្នុងគោលបំណងថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ និងសម្បតិ្តវប្បធម៌ទូទៅ ដែលប្រឆាំងទៅនឹងការបំផ្លិចបំផ្លាញ ការប្រែក្លាយ ការផ្លាស់ប្តូររូបរាង្គ ការជីករុករក ការផ្ទេរកម្មសិទ្ធិ ការនាំចេញ និងនាំចូលដោយខុសច្បាប់ ជូនដល់ព្រះចៅអធិការវត្ត ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅទីនោះ។
លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង…ហើយក្នុងនោះមន្រី្តជំនាញបានឆ្លៀតឱកាសក្នុងការពិនិត្យមើលវត្ថុបុរាណក្រៅឃ្លាំងមួយចំនួន ដែលយើងត្រៀមចុះក្នុងបញ្ជីរបស់យើងនេះ ដាក់ជូនទៅនាយកដ្ឋានសារមនី្ទរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការធ្វើបែបនេះដើម្បីចូលរួមចំណែកថែទាំ ថែរក្សានូវវត្ថុបុរាណមួយចំនួនដែលយើងចាត់ទុកថាជាវត្ថុបុរាណក្រៅឃ្លាំង(ពិព្រោះថាបើនៅក្នុងឃ្លាំង មានន័យថាយើងយកមករក្សាទុកនៅសារមនី្ទរ)……….(sound 01)
ជាចុងក្រោយលោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្ត ចូលរួមចំណែកថែរក្សា និងក្នុងករណីមានម្ចាស់ទានដែលមានធនធាន សូមចូលរួមចំណែកក្នុងការជួសជុលព្រះវិហារបុរាណ សាលាឆាន់បុរាណ ស្ថិតក្នុងវត្តកំពង់ត្រឡាចលើ គឺជាចំណែកមួយដ៏ល្អខ្លាំងណាស់ ក្នុងការរួមចំណែកថែរក្សា ឲ្យសមិទ្ធិផលមួយនេះឈរទ្រឹង សម្រាប់ការផ្សព្វផ្សាយលើកស្ទួយនូវវប្បធម៌ប្រពៃណីទំនៀមទំលាប់ក្នុងតំបន់ទៅកាន់ប្រជាពលរដ្ឋដែលជាអ្នកបន្តវេន៕
អត្ថបទ រដ្ឋា















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ
