ព័ត៌មាន
អាជ្ញាធរខេត្តពោធិ៍សាត់នឹងស្តារប្រឡាយស្តុកទឹកដែលតែងប្រឈមក្នុងស្រុកបាកាន
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បញ្ជាក់ថា ដើម្បីបង្ការការធ្វើស្រូវប្រាំងជួបប្រទះការខូចខាត អាជ្ញាធរ និងមន្ទីរជំនាញ នឹងសហការស្តារប្រឡាយសម្រាប់បញ្ជូន និងស្តុកទឹកទៅមូលដ្ឋានដែលតែងប្រឈមការខ្វះទឹកក្នុងស្រុកបាកាន។
ការបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករស្ថិតក្នុងឃុំចំនួន២ នៃស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥
ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានឱ្យដឹងថា គិតមកដល់នេះ មានក្រុង និងស្រុកចំនួន៣ប៉ះពាល់ស្រូវប្រាំងរបស់កសិករ ដោយសារភូមិសាស្រ្តមួយចំនួនបានអន្តរាគមន៍ផ្តល់ទឹកជាបន្តបន្ទាប់លើកលែងតែស្រុកបាកានតែប៉ុណ្ណោះ។
ឯកឧត្តម ខូយ រីដា បញ្ជាក់ថា ក្នុងចំណោមក្រុង និងស្រុកទាំង៣ គឺមានតែស្រុកបាកាន បានបង្កបង្កើនផលលើសផែនការរហូតដល់ចំនួន២ពាន់ហិក និងរងការខូចខាតទាំងស្រុង ដោយសារការខ្វះទឹក។
ជាមួយបញ្ហានេះ ឯកឧត្តម ខូយ រីដា បញ្ជាក់ថា ដើម្បីបង្ការការខូចខាតការបន្តធ្វើស្រែឡើងវិញនាពេលខាងមុខ គឺមន្ទីរធនធានទឹក និងឧតុនិយម នឹងធ្វើការស្តារប្រឡាយផ្នែកខាងលើដែលមានលទ្ធភាពជួយស្តុកទឹកសម្រាប់កសិករប្រើប្រាស់សម្រាប់ស្រោចស្រពរហូតដល់ចំនួន៤ពាន់ហិកតា និងអាចជួយអន្តរាគមន៍ក្នុងករណ៍ប្រឈមដោយសាររាំងស្ងួតនាពេលអនាគត។
ឯកឧត្តម ខូយ រីដា បន្តថា តាមការសិក្សាវិធីដែលរឹតតែជួយដល់ការបង្កបង្កើនស្រូវប្រាំងរបស់កសិករកាន់តែល្អនោះ គឺការស្តារស្ទឹងដូនកែវដែលមានវិសាលភាពមិនត្រឹមតែស្រុកក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែឬក៏អាចជួយផ្តល់ទឹកដល់មូលដ្ឋានព្រំប្រទល់នៃខេត្តបាត់ដំបង៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧