ព័ត៌មាន
ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឱ្យអាជ្ញាធរ និងមន្រ្តីជំនាញតាមដានបន្ថែមចំពោះស្រែប្រាំងដែលប្រឈមនឹងខូចខាតដើម្បីអន្តរាគមន៍ទឹក
បាត់ដំបង៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងពេលចុះពិនិត្យស្រែប្រាំងក្នុងឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងឃុំព្រៃខ្ពស់ ស្រុកបរវេល ខេត្តបាត់ដំបង ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ណែនាំអាជ្ញាធរ និងមន្រ្តីជំនាញតាមដានបន្ថែមចំពោះស្រែប្រាំងដែលប្រឈមនឹងខូចខាតដើម្បីអន្តរាគមន៍ទឹក។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី ពិនិត្យឃើញថាស្រែប្រាំងមួយចំនួនទាំងក្នុងស្រុកបាកាន និងស្រុកបរវេល មិនអាចសង្គ្រោះបានឡើយ ដោយសារមិនមានប្រព័ន្ធធារាសាស្រ្តណាមួយដែលអាចជួយអន្តរាគមន៍ទឹកនោះទេ ខណៈអាជ្ញាធរ និងមន្ទីរជំនាញសិក្សារកប្រភពទឹកជួយដោះស្រាយបញ្ហាការធ្វើស្រែរបស់កសិករនាពេលមុខ។
អំឡុងចុះពិនិត្យនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពន្យល់ដល់បងប្អូនប្រជាកសិករនូវការគិតគូររបស់រាជរដ្ឋាភិបាល គឺតាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីការរៀបចំការបង្កបង្កើនផលស្រូវរបស់កសិករដែលតែងប្រឈមនោះទៅជាសហគមន៍កសិកម្មទំនើប ដើម្បីកសិករទទួលបានផលល្អ ព្រមទាំងអាចបង្កបង្កើនផលទៅតាមតម្រូវការទីផ្សារ។
ជាចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកស្រែប្រាំងរបស់កសិករគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ពួកគាត់។
សូមជម្រាបថា បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានខេត្តចំនួន១១ បានប៉ះពាល់ស្រែប្រាំងដោយសារការខ្វះទឹកស្រោចស្រព ខណៈក្នុងចំណោមបញ្ហាប្រឈមនៃខេត្តទាំងនោះត្រូវបាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធ និងអាជ្ញាមូលដ្ឋានចុះអន្តរាគមន៍ផ្តល់ទឹកជូនកសិករជាបន្តបន្ទាប់៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧