ព័ត៌មាន
លោកជំទាវ ងិន សូនាថ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប
សៀមរាប ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រដ្ឋបាលស្រុក អាជ្ញាធរភូមិ-ឃុំ និងមន្រ្តីកសិកម្មឃុំ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ នៅស្រុកជីក្រែង ខេត្តសៀមរាប។
ក្នុងដំណើរបេសកកម្មនេះ លោកជំទាវអនុរដ្ឋលេខាធិការ បានពន្យល់បំភ្លឺដល់ប្រជាកសិករអំពីបញ្ហាតម្លៃស្រូវដែលបានធ្លាក់ចុះជាងឆ្នាំមុន និងបានផ្សព្វផ្សាយពីសារៈសំខាន់នៃការចងក្រងជាសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ផលចំនេញសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកជំទាវអនុរដ្ឋលេខាធិការ បានចុះពិនិត្យទីតាំងបូមទឹកនៅអាងទឹកទំនប់ម្កាក់ ដើម្បីអាចសង្រ្គោះដំណាំស្រូវដែលបាននឹងកំពុងខ្វះទឹកបានទាន់ពេលវេលា នៅឃុំស្ពានត្នោតចំនួន ៥០០ហិកតា ព្រមទាំងបានណែនាំដល់មន្ត្រីជំនាញអោយយកចិត្តទុកដាក់ខ្ពស់តាមដានលើបញ្ហានេះឱ្យបានជាប្រចាំ។
ជាកិច្ចបន្ទាប់ លោកជំទាវអនុរដ្ឋលេខាធិការ បានបន្តដំណើរជួបជាមួយអាជីវករលក់ធាតុចូលកសិកម្ម និងសំណេះសំណាលជាមួយកសិករ នៅក្នុងសហគមន៍កសិកម្មសុវត្ថិភាពធម្មជាតិ នៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដែលផ្តោតទៅលើការធ្វើពិពិធកម្មកសិកម្មរួមមានដំណាំស្រូវ បន្លែ និងការចិញ្ចឹមសត្វ។ ដោយយល់ឃេីញពីសក្តានុពលខ្ពស់ លោកជំទាវអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សហគមន៍កៀរគរសមាជិកបន្ថែមទៀត ដេីម្បីចងក្រងជាសហគមន៍កសិកម្មទំនើប ដែលមានប្រសិទ្ធភាពសេដ្ឋកិច្ច និងមានផលប្រយោជន៍យូរអង្វែង៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧