ព័ត៌មាន
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីឆ្លៀតចុះពិនិត្យមើលស្ថានភាពបូមទឹកសង្គ្រោះស្រូវប្រាំងពលរដ្ឋជិត១ម៉ឺនហិកតានៅស្រុកស្អាង និងស្រុកព្រៃកប្បាស
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឆ្លៀតពេលចុះពិនិត្យមើលស្ថានភាពដោយផ្ទាល់ចំពោះសកម្មភាពបូមទឹកសង្គ្រោះស្រូវប្រាំងពលរដ្ឋជិត ១ម៉ឺនហិកតា នៅស្រុកស្អាងខេត្តកណ្ដាល និងស្រុកព្រៃកប្បាស ខេត្តតាកែវ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍តាមបណ្ដាញសង្គមនៅយប់នេះថា ថ្ងៃនេះឆ្លៀតចុះមើលស្ថានភាពស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ និងសកម្មភាពអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ក្រសួងធនធានទឹក នៅស្រុកស្អាង ខេត្តកណ្តាល និង ស្រុកព្រៃកប្បាស និងស្រុកបាទី ខេត្តតាកែវ ដោយស្រូវដែលត្រូវបានសង្គ្រោះ និងកំពុងបន្តអន្តរាគមន៍សង្គ្រោះនៅខេត្តទាំងពីរមានប្រមាណជិត ១ម៉ឺនហិកតា។
ក្នុងពេលជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្ដី ក៏បានឆ្លៀតពិនិត្យវឌ្ឍនភាពនៃការកសាង និងស្តារប្រឡាយលេខ៧៦ ដែលជាកំណាត់មួយនៃប្រព័ន្ធប្រឡាយរំដោះទឹកដែលខ្ញុំបានអនុម័តឱ្យធ្វើពីរឆ្នាំកន្លងទៅ។ ប្រឡាយនេះតភ្ជាប់ពីប្រឡាយ៩៦ និងដើរតួនាទីជួយបញ្ចៀសទឹកពីរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការជន់លិចរាជធានី ដោយតភ្ជាប់ពីស្ទឹងព្រែកត្នោតទៅទន្លេបាសាក់។
សម្ដេចបានមានប្រសាសន៍បញ្ជាក់ថា ក្រៅពីបញ្ចៀសទឹកពីរាជធានីភ្នំពេញ ប្រព័ន្ធប្រឡាយនេះដែលតភ្ជាប់ពីភ្នំឱរ៉ាល់ ក៏នឹងជួយផ្គត់ផ្គង់ទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំបានរាប់សែនហិកតានៅខេត្តកំពង់ស្ពឺ កណ្តាល និងតាកែវ នាពេលខាងមុខផងដែរ៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧