ព័ត៌មាន
ប.ស.ស. ណែនាំសមាជិកដែលជួបបញ្ហា ឬចម្ងល់ផ្សេងៗអាចសួរនាំបានទៅលេខ១២៨៦ ឬ ១២៩៧
ដោយសារមានការលើកឡើងអំពីបញ្ហាការកំណត់ការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស.។ មន្រ្តីជាន់ខ្ពស់នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអំពាវនាវដល់សមាជិកទាំងអស់របស់ ប.ស.ស. អាចទំនាក់ទំនងបានទៅកាន់លេខ ១២៨៦ ឬ ១២៩៧ ដើម្បីឲ្យសហការីធ្វើការពន្យល់ ចៀសវាងមានការភ័ណ្ឌច្រឡំផ្សេងៗ។
ដោយយោងលើលទ្ធផលថ្មីៗនេះ ឃើញថា មានសមាជិក ប.ស.ស. ក៏ដូចជាដៃគូសហការជាមួយ ប.ស.ស. ទាំងអស់មានការលើកឡើងជាការត្អូញត្អែរ (complain) ថាសមាជិក ប.ស.ស. គឺប្រើប្រាស់សេវាអត់បាន ហើយប្រើប្រាស់បានតែម្តង ២ដង ឬ៣ដង មានន័យថា គឺការកំណត់ការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា សម្រាប់សមាជិក ប.ស.ស. ទាំងអស់ ដែលមានបញ្ហាសុខភាពពិតប្រាកដ អាចទៅទទួលសេវាព្យាបាលពិនិត្យ ពិគ្រោះ និងព្យាបាលតាមស្តង់ដារវិជ្ជាជីវៈពេទ្យនៅគ្រប់មូលដ្ឋានសុខាភិបាលដែលជាដៃគូ ដោយមិនមានកំណត់លក្ខខណ្ឌ ឬចំនួនដងនៃការប្រើប្រាស់សេវានោះទេ ហើយ ប.ស.ស. នៅតែអនុញ្ញាតឲ្យសមាជិក ប.ស.ស. ទាំងអស់ ប្រើប្រាស់សេវាបានគ្រប់ពេលវេលា នៅពេលដែលខ្លួនជួប្រទះសុខភាព ពោលគឺមិនមានការកំណត់ចំនួនដងនៃការប្រើប្រាស់សេវា និងថែទាំវេជ្ជសាស្រ្តនោះទេ ប៉ុន្តែជាវិធានការដើម្បីគ្រប់គ្រងឥរិយាបថនៃការប្រើប្រាស់សេវា និងការផ្តល់សេវាមិនប្រក្រតីមួយចំនួន សំដៅធានានូវចីរភាពមូលនិធិសន្តិសុខសង្គម ការពារសិទ្ធិ និងអត្ថប្រយោជន៍របស់សមាជិក ប.ស.ស. ការយកកាត ប.ស.ស. របស់សមាជិកទៅប្រើប្រាស់មិនចំគោលដៅ ឬមិនប្រក្រតី ប.ស.ស. បានរៀបចំដាក់ឲ្យអនុវត្តតាមប្រព័ន្ធ តាមដានប្រើប្រាស់សេវា និងផ្តល់សេវាមិនប្រក្រតី ដែលហៅថា ការចូលទៅប្រើប្រាស់សេវា។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ករណី walk in ឬនិយាយថា ការដើរចូលទៅប្រើប្រាស់សេវា និងចំពោះករណីសង្រ្គោះបន្ទាន់ ករណីព្យាបាលបន្ត ករណីសម្រាកពេទ្យ សម្រាលកូន ករណីចាក់វ៉ាក់សាំង វះកាត់តូច លាងរបួស ករណីបញ្ជូន ឬក៏ករណីទទួលជំងឺបញ្ជូន គឺពុំស្ថិតនៅក្នុងប្រព័ន្ធការតាមដានប្រើប្រាស់សេវា ឬការផ្តល់សេវា ដោយអនុញ្ញាតឲ្យសមាជិក ប.ស.ស. ប្រើប្រាស់សេវាភ្លាមៗតែម្តង ដូច្នេះរាល់ចម្ងល់ ឬមួយក៏ការចង់ដាក់ពាក្យបណ្តឹង ប្រសិនបើសង្កេតឃើញមានភាពមិនប្រក្រតីណាមួយ សូមឲ្យសមាជិក ប.ស.ស. ឬមួយបងប្អូនដែលជាប្រជាពលរដ្ឋទាំងអស់ អាចទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ ១២៩៧ ដើម្បីឲ្យសហការីធ្វើការពន្យល់ឲ្យបានច្បាស់លាស់ ចៀសវាងមានការភ័ណ្ឌច្រឡំផ្សេងៗជាយថាហេតុ
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥កន្លងទៅ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំស្តីពី ការពង្រឹងតួនាទីរបស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ក្នុងការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. ដោយជំរាបជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយក នាយក និងជាប្រធានមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងអស់ត្រូវចូលរួមអនុវត្ត មានដូចជា៖ សាកសួរព័ត៌មានតាមបច្ចេកទេសសុខាភិបាលដើម្បីកំណត់អំពីបញ្ហាសុខភាពរបស់សមាជិក ប.ស.ស. , ឲ្យសមាជិក ប.ស.ស. ស្កែនខ្ចៅដៃមុនពេលបោះពុម្ពទម្រង់លើលិខិតប្រើប្រាស់សេវាសុខាភិបាល លើកលែងករណីសង្រ្គោះបន្ទាន់, បន្តផ្តល់សេវាព្យាបាលទៅកាន់សមាជិក ប.ស.ស. តាមរំហូរពិគ្រោះជំងឺក្រៅ សម្រាកពេទ្យ សង្រ្គោះបន្ទាន់ និងករណីបញ្ជូន ដោយប្រតិបត្តិតាមបទដ្ឋានស្តង់ដារនៃការបែងចែកអ្នកជំងឺ និងត្រូវផ្តល់ការពិគ្រោះព្យាបាល និងថែទាំវេជ្ជសាស្រ្ត ក្រដាស់វេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្តីណែនាំប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងទាន់ពេលវេលាជូនសមាជិក ប.ស.ស. ។ល។ ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស.។
សូមបញ្ជាក់ជូនថា បច្ចុប្បន្នមូលដ្ឋានសុខាភិបាល ដែលជាដៃគូជាមួយ ប.ស.ស. សរុបមានចំនួន ១,៥៩៥មូលដ្ឋាន ក្នុងនោះឯកជន ចំនួន ១៦៣មូលដ្ឋាន៕ អត្ថបទ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧