ព័ត៌មាន
សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ភ្នំពេញអន្ដរជាតិអាគ័រត្លុង លើកទី៣ នៅមរតកតេជោ នាចុងសប្ដាហ៍នេះ
សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ ភ្នំពេញអន្ដរជាតិអាគ័រត្លុង លើកទី៣ ឆ្នាំ២០២៥ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតតេជោ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ ដើម្បីវាស់ស្ទង់សមត្ថភាព និងបង្កើតនូវមិត្តភាព សាមគ្គីភាព រវាងអត្តពលិកជាតិ-អន្ដរជាតិ ដែលបានហ្វឹកហាត់នាពេលកន្លងមក ។
លោក ងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានឲ្យដឹងថា មានអត្តពលិកជាង ៤០០នាក់ បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ ភ្នំពេញអន្ដរជាតិអាគ័រត្លុង ឆ្នាំនេះ ។ លោកបានចាត់ទុកការប្រកួតនេះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មប្រកួតជាច្រើន ដែលសហព័ន្ធបានជំរុញ និងខិតខំរៀបចំ ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកជាតិទាំងអស់ បានបង្ហាញ និងវាស់ស្ទង់សមត្ថភាពរបស់ខ្លួន ។
តាមរយៈនេះ កម្មវិធីប្រកួតអាគ័រត្លុង ដែលផ្ដោតលើវិញ្ញាសាហែលទឹក និងរត់នេះដែរ លោកសង្ឃឹមថា នឹងក្លាយជាចលនាមួយ ជំរុញឲ្យមានការលេង ក៏ដូចជាការអភិវឌ្ឍវិស័យកីឡានៅកម្ពុជាកាន់តែរីកចម្រើន ដ្បិតព្រឹត្តិការណ៍នេះ ក្រៅពីមានមនុស្សពេញវ័យចូលរួម ក៏មានវិញ្ញាសាប្រកួត សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំឡើងទៀតផង៕ អត្ថបទ លី ឈុនឡា





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧