ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជំរុញអាជ្ញាធរខេត្តកំពង់ធំបន្តតាមដាន និងអន្តរាគមន៍ទឹក ខណៈស្រែប្រាំងជិត៤ពាន់ហិកតាត្រូវបានសង្គ្រោះ
កំពង់ធំ៖ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្នុងពេលចុះពិនិត្យស្រែប្រាំង ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្នាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញខេត្តកំពង់ធំ បន្តតាមដាន និងអន្តរាគមន៍ទឹក ខណៈស្រែប្រាំងចំនួនជិត៤ពាន់ហិកតាត្រូវបានសង្គ្រោះ។

ក្នុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល មានការយកចិត្តទុកដាក់ខ្ពស់ចំពោះដំណាំស្រូវ ពិសេសស្រែប្រាំងរបស់កសិករដែលកំពុងជួបប្រទះតាមបណ្តានានា ដើម្បីឆ្លើយតប និងដោះស្រាយជាបន្ទាន់ក្នុងពេលដែលស្រែប្រាំងមួយចំនួនខ្វះទឹកសម្រាប់ស្រោចស្រព។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពតាមដានពីទិន្នផលស្រែប្រាំង និងត្រៀមអន្តរាគមន៍ផ្តល់ទឹកស្រែប្រាំងរបស់កសិករឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ពួកគាយ់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ខេត្តកំពង់ធំមានផ្ទៃដីខ្វះទឹកចំនួន ៤,៥៩៣ហិកតា។ ក្នុងនោះផ្ទៃដីសង្គ្រោះបាន ៣,៧៦០ហិកតា, ផ្ទៃដីបន្តសង្គ្រោះ ៤៩៣ហិកតា និងផ្ទៃដីខូចខាត ៣៤០ហិកតា៕




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧