ព័ត៌មាន
ពលរដ្ឋក្រីក្រត្រៀមរួចរាល់ទៅចុះឈ្មោះស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាល
ពលរដ្ឋក្រីក្ររស់នៅរាជធានីភ្នំពេញ បានត្រៀមរួចរាល់ទៅចុះឈ្មោះស្នើសុំដីសម្បទានពីរាជរដ្ឋាភិ បាល ដែលចាប់ផ្តើមចុះឈ្មោះពីថ្ងៃទី០១ ខែកុម្ភៈ រហូតដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សម្រាប់ជំហាន ដំបូង ។
ពលរដ្ឋក្រីក្ររស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមករា នេះ បានប្រាប់ BTVថា ប្រសិនបើពួកគេដាក់ពាក្យស្នើសុំដីសម្បទានពីរាជរដ្ឋាភិបាលទទួលបានជោគជ័យ ពួកគេនឹងទៅ រស់នៅក្នុងតំបន់នោះ ព្រោះថា បច្ចុប្បន្ន ជីវភាពក្រីក្រ កូនចៅច្រើន និងគ្មានដីធ្វើផ្ទះ ។ ប្រជាពលរដ្ឋ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការពារព្រៃឈើ ។
លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តកម្មវិធីនេះដំណើរការ ដោយរលូន លោកស្រីបានរៀបចំក្រុមការងាចំពោះកិច្ចមួយចុះផ្សាព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានឱ្យបានដឹង និងចាប់ផ្តើមចុះឈ្មោះស្នើសូមដី ពីថ្ងៃទី១ ខែកុម្ភៈ រហូតដល់២២ខែមីនា ឆ្នាំ២០២៥។ ការចុះឈ្មោះ នឹងធ្វើឡើងដោយតម្លាភាព មិនប្រកាន់បក្សពួកនោះទេ។
«កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើង ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់កូនចៅតជំ នាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្តល់ដីក្រោមទម្រង់សម្ប ទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រគ្មានដីសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្ម ជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកប ដោយចីរភាព៕ អត្ថបទ៖ ទូច សោភ័ណ






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧