ព័ត៌មាន
ក្រុមហ៊ុនក្រៅស្រុកមួយ ចាប់អារម្មណ៍លើការកែច្នៃ និងវិនិយោគលើវិស័យស្វាយចន្ទីដើម្បីនាំចេញ
តំណាងអគ្គនាយកក្រុមហ៊ុនក្រៅស្រុកមួយ បង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យស្វាយចន្ទីដើម្បីនាំចេញ ជាពិសេស ផ្តោតលើការកែច្នៃផ្លែឈើ និងសំបកគ្រាប់ស្វាយចន្ទី ទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែលសេសសល់យកទៅធ្វើជាចំណីសត្វ។

លោក Tsutomu TAMURA អគ្គនាយករងក្រុមហ៊ុន Nippon Koei Business Partners Co., Ltd. នៅក្នុងជំនួបពិភាក្សា ការងារជាមួយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ៣០ ព្រឹកមិញនេះ, លោកអគ្គនាយករង ក្រុមហ៊ុនរូបនេះ, បានបង្ហាញនូវគោលបំណងមកសិក្សាស្វែងយល់ ពីវិស័យស្វាយចន្ទីនៅកម្ពុជា និងបានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យស្វាយចន្ទីដើម្បីនាំចេញ ជាពិសេសនឹងផ្តោតលើការកែច្នៃផ្លែឈើ និងសំបកគ្រាប់ស្វាយចន្ទីទៅជាទឹកខ្មេះ ប្រេង កាកសំណល់ដែលសេសសល់ នឹងយកទៅធ្វើជាចំណីសត្វគោជាដើម។

ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូពីសក្តានុពលរបស់វិស័យស្វាយចន្ទីនៅកម្ពុជា, ខេត្តដែល មានសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទី និងការទាញយកផលប្រយោជន៍ជាអតិបរិមាពីស្វាយចន្ទី។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខា- ធិការ បានលើកទឹកចិត្តឱ្យក្រុមហ៊ុន ឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុននៅកម្ពុជាក្នុងវិស័យស្វាយចន្ទី ពីព្រោះនាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើវិស័យនេះ ជាពិសេសការកែច្នៃស្វាយចន្ទី។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួនជាង ៨ សែន ៥ ម៉ឺនតោន កើនឡើងប្រមាណជិត ២៧ ភាគរយ ក្នុងនោះនាំចេញទៅក្រៅប្រទេស មានចំនួនជាង ៨១ ម៉ឺនតោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារអាមេរិក កើនឡើង ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានទឹកប្រាក់ត្រឹមតែ ៨៣៧ លានដុល្លារអាមេរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧