ព័ត៌មាន
អភិបាលរងខេត្តស្វាយរៀង ស្នើដល់មន្ត្រីអប់រំ ចែករំលែកបទពិសោធន៍ពីការបង្រៀនឆ្ពោះទៅរកគុណភាពកសាងធនធានមនុស្ស
ស្វាយរៀង ៖ លោក ញ៉ែម សារី អភិបាលរងខេត្តស្វាយរៀង បានស្នើដល់លោក លោកស្រី ជាថ្នាក់ដឹកនាំនៅគ្រប់គ្រឹះស្ថានសិក្សាត្រូវរួមគ្នាធ្វើការពិភាក្សាលើកចំណុចសំខាន់ៗក្នុងការបង្រៀននិងរៀនរបស់សិស្សដើម្បីស្វែងរកគុណភាពក៏ដូចជាកសាងធនធានមនុស្សឲ្យបានរឹងមាំ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងគោលនយោបាយផែនការកសាងធនធានមនុស្សបន្តដឹកនាំនិងអភិវឌ្ឍន៍ជាតិនាពេលអនាគត។
ការថ្លែងនិងមានប្រសាសន៏របស់មន្ត្រីខេត្តបែបនេះ បានធ្វើឡើងក្នុងឱកាស លោកអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀងថ្ងៃទី៣០ ខែមករាឆ្នាំ២០២៥ ដោយមានការចូលរួមពីសាស្ត្រាចារ្យ លោក គ្រូអ្នកគ្រូ នៅគ្រប់គ្រឹះស្ថានសិក្សាក្នុងខេត្ត និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធនិងអង្គការដៃគូប្រមាណជិត២០០នាក់ផងដែរ។
លោក ញ៉ែម សារី បានសំដែងអបអរសាទរចំពោះលទ្ធផលដែលក្នុងរយៈពេលមួយឆ្នាំសិក្សា២០២៤ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអង្គការដៃគូរ បានចូលរួមបង្ហាត់បង្រៀន និងឧបត្ថម្ភគ្រឿងឧបទ្ទេសសិក្សាដល់ គ្រឹះស្ថាន ពិសេសសិស្សានុសិស្ស ទទួលបានលទ្ធផលល្អទៅតាមគោលនយោបាយកសាងធនធានមនុស្ស តាមរយៈសម្រិតសម្រាងប្រលងប្រជែងរបស់បេក្ខជនជ័យលាភី សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាង៧០%នៃចំនួនបេក្ខជនដាក់ពាក្យប្រឡងជាង ៤ពាន់នាក់។
ដើម្បីឈានបន្តឆ្ពោះទៅចូលរួមអប់រំ ឱ្យមានគុណភាព ប្រសិទ្ធភាពបន្ថែមលោក ញ៉ែម សារី បានស្នើដល់សមាជិក សមាជិកាអង្គសន្និបាតថ្ងៃនេះ ត្រូវធ្វើការពិភាក្សាឲ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីស្រង់យកបទពិសោធន៍ល្អៗ យកទៅអនុវត្តបង្រៀនឲ្យមានប្រសិទ្ធិភាព ក្នុងការជំរុញអប់រំកុមារយុវជនធានាគុណភាព ដែលរាជរដ្ឋាភិបាលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រកសាងធនធានមនុស្សបន្តការពារ និងអភិវឌ្ឍន៍ជាតិពីបច្ចុប្បន្ន និងទៅអនាគត។




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧