ព័ត៌មាន
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានចូលរួមជាវាគ្មិនកិត្តិយសក្នុង “សន្និសីទនិងពិព័រណ៍សន្តិសុខសាយប័រអាស៊ី និងកម្មវិធីសន្តិសុខសាយប័រអន្តរជាតិរបស់ប្រទេសថៃ ឆ្នាំ២០២៥
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង “សន្និសីទនិងពិព័រណ៍សន្តិសុខសាយប័រអាស៊ី និងកម្មវិធីសន្តិសុខសាយប័រអន្តរជាតិរបស់ប្រទេសថៃ ឆ្នាំ២០២៥ – Cybersec Asia X Thailand International Cyber Week 2025” នៅទីក្រុងបាងកក ប្រទេសថៃ។ កម្មវិធីនេះរៀបចំឡើងដោយអគ្គលេខាធិការនៃទីភ្នាក់ងារសន្តិសុខសាយប័រជាតិនៃប្រទេសថៃ (National Cybersecurity Agency Thailand-NCSA) ក្នុងគោលបំណងបង្កើតជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ វិស័យឯកជន និងអ្នកស្រាវជ្រាវក្នុងវិស័យឌីជីថល ផ្លាស់ប្តូរនិងចែករំលែកការយល់ដឹង ព្រមទាំងពិព័រណ៍បច្ចេកវិទ្យាថ្មីៗនិងដំណោះស្រាយឌីជីថល ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនិងហានិភ័យសន្តិសុខសាយប័រ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពីបញ្ហាប្រឈមសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខសាយប័រក្នុងតំបន់អាស៊ាន ដែលមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំនិងតំណាងជំនាញសាយប័រនៃប្រទេសសមាជិកអាស៊ានផ្សេងទៀត។ ដោយក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនិងការវាយប្រហារសាយប័រ ដែលជាបញ្ហាប្រឈមឆ្លងដែន អាចបណ្តាលឱ្យមានផលប៉ះពាល់ដល់សន្តិសុខជាតិនិងអន្តរជាតិ។ កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ ជាកត្តាចាំបាច់សម្រាប់ការឆ្លើយតបទៅនឹងការគំរាមកំហែងនិងការវាយប្រហារសាយប័រ មានជាអាទិ៍ ការចែករំលែកពត៌មាន បទពិសោធ និងឧត្តមានុវត្ត ព្រមទាំងការចូលរួមអនុវត្តលំហាត់សាយប័ររួមគ្នា ពីបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងន័យលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រក្នុងកម្រិតជាតិនិងអន្តរជាតិ៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧