ព័ត៌មាន
ជប៉ុនផ្តល់ថវិកាជាង ៤០ម៉ឺនដុល្លារដល់កម្ពុជា សម្រាប់ការស្តារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពាន
សម្រាប់ជំនួយជាង ៤០ម៉ឺនដុល្លារនេះ ផ្តោតជួយលើគម្រោងចំនួន ៣។ គម្រោងទី ១ជួយដល់ការស្តារប្រព័ន្ធធារាសាស្រ្តត្រពាំងព្រែកក្នុងខេត្តតាកែវ ដែលមានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ជាស្ថាប័នទទួលជំនួយ។
ជំនួយនេះ នឹងត្រូវប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ ដែលមានមុខងារអាងស្តុកទឹក អន់ថយ។ តំបន់នេះងាយរងគ្រោះរាំងស្ងួតក្នុងរដូវប្រាំង ដោយសារប្រព័ន្ធធារាសាស្ត្រមិនអាចស្តុកទឹកបាន គ្រប់គ្រាន់ក្នុងរដូវវស្សា។ មិនតែប៉ុណ្ណោះ ដោយសារសមត្ថភាពស្តុកទឹកមិនគ្រប់គ្រាន់ តំបន់នេះជារឿយៗរង ផលប៉ះពាល់ដោយទឹកជំនន់។ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជនមូលដ្ឋានប្រមាណ ៣,០០០ នាក់ តាមរយៈការកែលម្អប្រព័ន្ធធារាសាស្ត្រ ដើម្បីធានាការផ្គត់ផ្គង់ទឹក សម្រាប់កសិកម្មប្រកបដោយស្ថិរភាពពេញមួយឆ្នាំ។
គម្រោងទី ២ ជាការសាងសង់ស្ពានក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ ជាស្ថាប័នទទួលជំនួយ។ ជំនួយនេះ នឹងប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ។ ស្ពានថ្មីនេះនឹងផ្តល់ឱ្យប្រជាជនដែលរស់នៅ ក្នុងតំបន់នេះប្រមាណ ១១,០០០នាក់ ជាមួយនឹងការធ្វើដំណើរប្រកបដោយសុវត្ថិភាព។ លើសពីនេះទៅទៀត តាមរយៈការផ្តល់លទ្ធភាពក្នុងការដឹកជញ្ជូនកសិផល ប្រាក់ចំណូលរបស់ប្រជាជនមូលដ្ឋាននឹងមានការកើន ឡើង។
គម្រោងទី ៣ ជាការជួយលើការសាងសង់ស្ពានក្នុងឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ រដ្ឋបាលឃុំខ្វាវ ជាស្ថាប័នទទួលជំនួយ។ ជំនួយនេះនឹងប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើបច្ចុប្បន្ន។ គម្រោង នេះនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ ១៥.០០០នាក់ តាមរយៈការធានាបាននូវផ្លូវធ្វើដំណើរ ប្រកបដោយសុវត្ថិភាពទៅសាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុត។ ការសាង សង់ស្ពានថ្មីក៏នឹងជួយសម្រួលដល់ការដឹកជញ្ជូនកសិផលផងដែរ ដែលនឹងនាំមកនូវការកែលម្អកម្រិតជីវភាព រស់នៅរបស់ប្រជាជន និងការកើនឡើងនូវប្រាក់ចំណូលរបស់កសិករ។
ជំនួយឥតសំណងគូសាណូណ៌របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយ ឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាពអកុសល នានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជា ជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ ថវិកាជាង ៧០លាន ដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោង គូសាណូណ៌ ចំនួន ៦៩៤ គម្រោង នៅទូទាំងប្រទេសកម្ពុជា៕

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN