ព័ត៌មាន
«សិក្ខាសាលាពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៤ ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ (International Health Regulations-IHR)»
ភ្នំពេញ ៖ ដោយទទួលបាននូវការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០២៤ ក្នុងការអនុវត្តនិយ័តកម្មសុខភាពអន្តរជាតិ (International Health Regulations-IHR)» ដែលរៀបចំដោយនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង សហការជាមួយអង្គការសុខភាពពិភពលោក។
សិក្ខាសាលានេះមានគោលបំណង៣សំខាន់៖ ១) ពិនិត្យមើលវឌ្ឍនភាពដែលបានធ្វើឡើងក្នុងឆ្នាំ ២០២៤ សម្រាប់សូចនាករ IHR ដោយប្រើឧបករណ៍រាយការណ៍ប្រចាំឆ្នាំ ការវាយតម្លៃដោយខ្លួនឯង (SPAR)សម្រាប់រដ្ឋភាគីរបស់អង្គការសុខភាពពិភពលោក ដើម្បីកំណត់សមត្ថភាពស្នូលរបស់ជាតិ ដែលសម្រេចបានក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ជំងឺឆ្លងដែលលេចឡើងសារជាថ្មី និងការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ ២) ដើម្បីកំណត់សមិទ្ធិផលសំខាន់ៗក្នុងឆ្នាំ២០២៤ នៅគ្រប់តំបន់បច្ចេកទេស SPAR ចំនួន ១៥ កំណត់ចន្លោះប្រហោង និងបញ្ហាប្រឈម ៣) ដើម្បីបង្ហាញសកម្មភាពឆ្នាំ២០២៥ ដូចមានចែងក្នុងផែនការសកម្មភាពជាតិ សម្រាប់សន្តិសុខសុខភាព (NAPHS) ថ្មី។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា សរុបចំនួន ៩៣នាក់ (ស្រ្តី ២១នាក់ ស្មើ ២៣%) ដែលអញ្ជើញមកពីក្រសួងពាក់ព័ន្ធចំណុះរាជរដ្ឋាភិបាល ចំនួន ១៧ រួមមាន៖ ក្រសួងសុខាភិបាល (អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នាយកដ្ឋាន មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិ សាកលវិទ្យាល័យ មន្ទីរពេទ្យជាតិ) ព្រមទាំងមន្ទីសុខាភិបាល នៃរដ្ឋបាលទាំង ២៥រាជធានី-ខេត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមីនុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងបរិស្ថាន ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការដៃគូអភិវឌ្ឍន៍ចំនួន ៥រួមមាន៖ WHO, KfW, HSD (Center for Health and Social Development), WCS, IPC ៕
អត្ថបទ រដ្ឋា










-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN