ព័ត៌មាន
ពលរដ្ឋរីករាយ ដែលស្ពានអាកាសភ្លោះសម្តេចបវរធិបតីពីរខែទៀតនឹងដាក់ដំណើរការ
ភ្នំពេញ ៖ បណ្តាពលរដ្ឋ បង្ហាញក្តីរីករាយ ខណៈគម្រោងសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» កំពុងពន្លឿនសាងសង់ស្ពានទី១ តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឲ្យហើយ នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥។
ពលរដ្ឋថ្លែងប្រាប់BTV នៅថ្ងៃទី៣០ ខែមករានេះថា បច្ចុប្បន្ន នៅក្នុងរាជធានីភ្នំពេញ និងនៅជាយរាជធានីភ្នំពេញ គឺមានស្ពានអាកាសជាច្រើនកន្លែង ហើយតាមរយៈការសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» តភ្ជាប់ពីមហាវិថីសម្តេច ហ៊ុន សែន ទៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាត់ផ្លូវជាតិលេខ២ គឺនឹងចូលរួមចំណែកជាច្រើន ក្នុងការកាត់បន្ថយការកក់ស្ទះចរាចរណ៍ ធ្វើដំណើរលឿន ចំណិញថវិកា ហើយវាក៏បង្ហាញពីភាពរីកចម្រើនរុងរឿងរបស់ប្រទេសកម្ពុជា លើវិស័យហិត្ថារចនាសម្ព័ន្ធផ្លូវថ្នល់នេះដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស ថ្លែងថា គម្រោងសាងសង់ស្ពានអាកាសភ្លោះ«សម្តេចមហាបវរធិបតី» មកដល់ពេលនេះ សាងសង់សម្រេចប្រមាណ៥០% នៃគម្រោងសាងសង់ទាំងមូល ហើយតាមការគ្រោងទុក គម្រោងសាងសង់នឹងបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៥នេះ ពោលគឺធ្វើឲ្យហើយមុន អាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើការនៅក្នុងខែកក្កដាឆ្នាំ២០២៥នេះ។
លោកស្រី បញ្ជាក់ថា បច្ចុប្បន្នស្ពានទី១ ដែលមានទិសដៅពីផ្លូវសម្តេចហ៊ុន សែន ឬហៅផ្លូវ៦០ម៉ែតទៅព្រលានយន្ត គឺបានសាងសង់គ្រឹះ និងសរសរស្ពានរួចរាល់អស់ហើយ ហើយពេលនេះកំពុងសាងសង់តំឡើងធ្នឹមនិងបេតុងបាន៦០% ហើយគ្រោងបញ្ចប់អ៊ុតកៅស៊ូលើផ្លូវលើស្ពាននៅក្នុងខែមីនានេះ។
ដោយឡែកសម្រាប់ស្ពានទី២ តភ្ជាប់ផ្លូវមកពីព្រលានយន្តហោះចូលទៅផ្លូវ៦០ម៉ែត្រវិញ គឺបានសាងសង់គ្រឹះ និងសរសររួច ហើយនឹងតំឡើងធ្នឹមនៅខែមេសាខាងមុខនេះ។
សូមបញ្ជាក់ថា ឱកាសបើកសម្ពោធការដ្ឋានសាងសង់ស្ពានអាកាសភ្លោះក្រោមអធិបតីភាពខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីអំឡុងពាក់កណ្តាលខែមករាឆ្នាំ២០២៤កន្លងទៅនេះ បានឲ្យដឹងថា ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ មានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ម៉ែត្រ។
អត្ថបទ ស៊ុម សុខជា






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦