ព័ត៌មាន
សម្តេចហ៊ុនសែន បញ្ជាក់ជំហរជាថ្មីថាមិនអោនក្បាលចំពោះការគាបសង្កត់ដែលប៉ះពាល់ដល់ស្ថិរភាពកម្ពុជា
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានបញ្ជាក់ជំហរជាថ្មីថា ទោះបីក្នុងតម្លៃណាក៏ដោយ ក៏សម្តេចមិនអោនក្បាលចំពោះការគាបសង្កត់ណាមួយរបស់បរទេសដែលធ្វើឱ្យប៉ះពាល់សន្តិភាព និងស្ថិរភាពនៅកម្ពុជាឡើយ។

បើតាមសម្តេចហ៊ុន សែន គឺកម្ពុជាទទួលបានសន្តិភាពពេញលេញនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីមានសង្គ្រាមសម្លាប់ខ្មែរ និងខ្មែរអស់រយៈពេលជាយូរ។ សម្តេចតេជោ ក៏បានបរិហារទៅកាន់ប្រទេសប្រជាធិបតេត្យមួយចំនួនដែលមិនបានបង្ហាញការសោកស្តាយរបស់ខ្លួនទាល់តែសោះចំពោះការធ្វើរដ្ឋប្រហាររបស់លោកលន់ នល់ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ដែលនាំឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមស៊ីវិល។
មិនតែប៉ុណ្ណោះទេ សម្តេចក៏បានគូសបញ្ជាក់ថា ប្រទេសអស់ទាំងនោះបានគាំទ្រការធ្វើរដ្ឋប្រហារនេះ ហើយថែមទាំងគាំទ្រអសនៈរបស់រដ្ឋាភិបាលលន់ នល់ នៅអង្គការសហប្រជាជាតិថែមទៀត។ លើសពីនេះទៅទៀត ពួកគេក៏បានបន្តគាំទ្ររបបខ្មែរក្រហមឱ្យមានអសនៈនៅអង្គការសហប្រជាជាតិផងដែរ។ សម្តេចបានសង្កត់ធ្ងន់ថា ពួកគេជាប្រទេសប្រជាធិបតេយ្យ តែបែរជាទៅគាំទ្រការធ្វើរដ្ឋប្រហារទៅវិញ៕
អត្ថបទពី៖ កម្ពុជាថ្មី
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧