ព័ត៌មាន
ស.ស.យ.ក ធ្វើពិធីសំពះគ្រូមុនដឹកនាំសិល្បករសិល្បការិនីទៅចូលរួមក្បួនដង្ហែឈីងហ្គេ នៅសិង្ហបុរី
សហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៥នេះ បានរៀបចំពិធីសំពះគ្រូ តាមបែបសាសនា ដើម្បីសំពរសុំជ័យ សម្រាប់ការចាកចេញទៅចូលរួមសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេ ដែលនឹងរៀបចំឡើងនៅសប្ដាហ៍ក្រោយ នៅប្រទេសសិង្ហបុរី។

នៅសប្ដាហ៍ក្រោយនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដឹកនាំសិល្បករសិល្បការិនីជាង ៣០រូប របស់កម្ពុជា ដើម្បីទៅបង្ហាញទស្សនីយភាពវប្បធម៌សិល្បៈខ្មែរ ក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ នៅប្រទេសសិង្ហបុរី។ ទស្សនីយភាពនោះ មានឈ្មោះថា «ជីវិត» ដែលមានតួអង្គ ទេពព្រះមេ សំណាប ស្រូវ និងទឹក ហើយវាជាការច្របាច់បញ្ចូលគ្នានូវទម្រង់សិល្បៈចម្រុះ ទាំងរបាំបុរាណ ប្រពៃណី និងរបាំសហសម័យ។
មុនឈានដល់ការចាកចេញទៅប្រទេសសិង្ហបុរី សហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា តំណាងឱ្យ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃនេះ ក៏បានដឹកនាំសិល្បករសិល្បការិនី រៀបចំពិធីសំពះគ្រូ សុំពរសុំជ័យសម្រាប់ការចេញទៅសម្ដែងផងដែរ។

ក្នុងថ្ងៃរៀបចំពិធីសំពះគ្រូនេះ វីរសិល្បករ ព្រឿង ឈៀង ដែលនឹងមានវត្តមានដឹកនាំសិល្បករសិល្បការិនីទៅចូលរួមសម្ដែងក្នុងក្បួនដង្ហែឈីងហ្គេ បានលើកឡើងថា ការចូលរួមនេះជាឱកាសដ៏ថ្លៃថ្លាសម្រាប់កម្ពុជាក្នុងការបង្ហាញកិត្យានុភាពរបស់ខ្លួន ឱ្យកាន់តែរីកសុះសាយ ព្រោះព្រឹត្តិការណ៍នេះ ជាព្រឹត្តិការណ៍ដ៏ធំ មានអ្នកទស្សនារាប់លាននាក់។

វីរសិល្បកររូបដដែលលើកឡើងដែរថា ក្រៅពីបង្ហាញពីកិត្យានុភាពរបស់កម្ពុជា វាក៏ឱកាសរបស់សិល្បករសិល្បការិនី រៀនសូត្រពីអន្តរជាតិផងដែរ ផ្លាស់ប្ដូរបទពិសោធន៍ និងផ្សាភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធផងដែរ។
វត្តមានរបស់កម្ពុជាទៅចូលរួមក្នុងក្បួនដង្ហែឈីងហ្គេនៅក្នុងឆ្នាំនេះ គឺស្របពេលជាមួយនឹងខួប ៦០ ឆ្នាំនៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ។ ក្នុងន័យនេះ ការសម្ដែងទស្សនីយភាព ក្រោមចំណងជើងថា «ជីវិត» ក៏បានបង្កប់នូវអត្ថន័យដ៏វិសេសវិសាលមួយបន្ថែមទៀត នោះគឺ ការរីកលូតលាស់ និងរីកចម្រើននៃចំណងមិត្តភាព កម្ពុជា-សិង្ហបុរី។ ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ក្បួនដង្ហែឈីងហ្គេ២០២៥ នឹងរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង រួមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា – សិង្ហបុរីឱ្យកាន់តែរីកចម្រើន រឹងមាំ និងយូរអង្វែងថែមទៀត៕ អត្ថបទ៖ គឹម ហុក








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ