ព័ត៌មាន
រដ្ឋមន្ដ្រីអប់រំ៖ បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន ទៅនឹងអនុសាសន៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា បានថ្លែងថា បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលើកកម្ពស់គុណភាពអប់រំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងបែបនេះនាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវមេដឹកនាំកាយរឹទ្ធិ នៃកងឯកភាពសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន ១៥៥នាក់ ស្រី ៤៦នាក់ និងមានការចូលរួមពីសំណាក់ លោក-លោកស្រី ជាថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង មន្ត្រីមកពីនាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធ និងអង្គភាពពាក់ព័ន្ធ នៅថ្ងៃទី៣០ មករា។
តាមរយៈរបាយការណ៍របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងជាមេកងឯកភាពនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបង្ហាញថា នេះជាលើកទី១ ដែលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញកាយរឹទិ្ធ និងបំពាក់កន្សែងកាយរឹទិ្ធដល់ថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ ស្របតាមរចនាសម្ព័ន្ធគ្រប់គ្រងរបស់សាកលវិទ្យាល័យទាំងមូល ដោយបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់សាកលវិទ្យាល័យក្នុងការបន្តរៀបចំវគ្គបណ្តុះបណ្តាល និងពិធីសច្ចាប្រណិធាន បំពាក់កន្សែងដល់និស្សិតទាំងអស់នាពេលបន្តបន្ទាប់ទៀត។ នេះជាការចូលរួមរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការពង្រឹងនិងពង្រីកនូវសមាជិកសមាជិកាកាយរឹទ្ធិជាតិកម្ពុជា ដើម្បីបានចូលរួមចំណែកអភិវឌ្ឍន៍សង្គម។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា «បេសកកម្មកាយរឹទិ្ធជាតិកម្ពុជា ពិតជាបានឆ្លើយតបយ៉ាងវិជ្ជមាន និងមានប្រសិទ្ធភាពបំផុតទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការ លើកកម្ពស់គុណភាពអប់រំ ដោយផ្តោតលើការពង្រឹងគុណភាពសាលារៀនរដ្ឋ កែប្រែជាសាលារៀនគំរូ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា ដោយការបញ្ចូលសកម្មភាពកាយរឹទិ្ធ ចូលរួមការពង្រឹងសកម្មភាពក្រៅម៉ោងសិក្សា ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់សិស្សស្របតាមស្តង់ដាសាលារៀនគំរូ»។
ការរៀបចំ «ក្លឹបកាយរឹទិ្ធ» នៅតាមសាលារៀន បានបណ្តុះបណ្តាល និងអភិវឌ្ឍបុគ្គលិកលក្ខណៈពេញលេញ និងបំណិនសតវត្សរ៍ទី២១ដល់យុវជននិងកុមារ ដើម្បីប្រែក្លាយពួកគេទៅជាពលរដ្ឋល្អ ព្រមទាំងជួយគាំទ្រដល់ក្រុមប្រឹក្សាកុមារកម្ពុជា ក្រុមប្រឹក្សាយុវជនកម្ពុជា និងការពង្រឹងការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ព្រមទាំងការជំរុញចលនាប្រឡងប្រណាំងបីល្អ «កូនល្អ សិស្សល្អ មិត្តល្អ» ដូចជាការបង្កើតក្លឹបសកម្មភាពយុវជន និងក្លឹបសិក្សាសម្រាប់ជួយបំប៉នបន្ថែមដល់សិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ។ ទាំងនេះ គឺជាយន្តការដ៏មានសារៈសំខាន់ក្នុងការគាំទ្រសាលារៀនគំរូ និងប្រែក្លាយយុវជននិងកុមារទៅជាពលរដ្ឋល្អ ពលរដ្ឋសកល និង មានស្មារតីស្រឡាញ់ជាតិ ការពារមាតុភូមិ និងការអភិវឌ្ឍសង្គមកម្ពុជា។
បន្ថែមពីនេះ កាយរឹទិ្ធជាតិកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា គោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិត និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ សំដៅរួមចំណែកអភិវឌ្ឍកម្មវិធីសម្រាប់កុមារនិងយុវជនកម្ពុជា ឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងជំនាញសតវត្សទី២១ ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល។
ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងកោតសរសើដោយស្មោះស្ម័គ្រចំពោះថ្នាក់ដឹកនាំ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់នៃសាកលវិទ្យាល័យជាតិបាត់ដំបង មន្ត្រីអប់រំមកពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ ព្រមទាំងក្រុមការងារនាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបានចំណាយពេលវេលាជួយបង្កលក្ខណៈគ្រប់យ៉ាង ជំរុញលើកទឹកចិត្តលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ឱ្យស្ម័គ្រចិត្តចូលរួមក្នុងចលនាកាយរឹទិ្ធជាតិកម្ពុជា ដើម្បីសម្រេចបានកំណើនសមាជិកភាពស្របតាមផែនការយុទ្ធសាស្រ្តរបស់កាយរឹទិ្ធជាតិកម្ពុជា ឆ្នាំ២០២៤-២០២៨។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន កាយរឹទិ្ធជាតិកម្ពុជា មានសមាជិកសរុប ១៨៥ ៣៥៦នាក់ ក្នុងនោះ កាយរឹទិ្ធប្អូន ១៩ ០១៦ នាក់ កាយរឹទិ្ធជំទង់ ១២៧ ៤៣១ នាក់ កាយរឹទិ្ធរៀមច្បង ២២ ៧៣៧ នាក់ មេដឹកនាំកាយរឹទិ្ធ ១៣ ៦៤៧ នាក់ និងសមាជិកកិត្តិយស ២ ៥២៥ នាក់៕

-
ព័ត៌មាន1 week ago
TOP STORY | អ្នកនាំពាក្យសម្ដេចតេជោ៖ ថ្ងៃទី៣នៃសត្រូវឈ្លានពាន តេជោសែន បន្តផ្តល់ប្រឹក្សាយុទ្ធសាស្រ្តយោធាដល់សម្តេចធិបតី និងបណ្តាមេទ័ពដើម្បីវាយខ្មាំងដោយភាពហានក្លា
-
PR NEWS5 days ago
ក្រុមហ៊ុន GANZBERG ឧបត្ថម្ភដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា សរុបចំនួន ១,០០០,០០០ ដុល្លារ
-
ព័ត៌មាន6 days ago
កិច្ចចរចាបទឈប់បាញ់រវាងកម្ពុជា និងថៃបានចាប់ផ្តើម ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី និងមានការចូលរួមពីតំណាងអាមេរិក និងចិន
-
ព័ត៌មាន1 week ago
អ្នកនាំពាក្យក្រសួងការពារជាតិបានផ្តាំទៅភាគីថៃថាកម្ពុជាមិនទាន់មានការចាំបាច់ត្រូវប្រើប្រាស់មីស៊ីល PHL -03នោះទេ
-
ព័ត៌មាន1 day ago
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនវីរភាពកងទ័ពពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
-
ព័ត៌មាន1 week ago
កម្ពុជាប្រាប់ទៅថៃថា គ្មានហេតុផលអ្វីដែលកម្ពុជា បាញ់ទៅលើប្រាសាទតាមាន់ ដែលជាដួងព្រលឹកដូនតាខ្លួន នោះឡើយ
-
ព័ត៌មាន1 week ago
រដ្ឋបាលខេត្តសៀមរាប ត្រៀមសម្របសម្រួលកន្លែងស្នាក់នៅ និងផ្គត់ផ្គង់អាហារជូនបងប្អូនភៀសខ្លួនពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ
-
ព័ត៌មាន2 days ago
PRESS BRIEFING | Update on the Implementation of the Immediate and Unconditional Ceasefire Agreement between Cambodia and Thailand