ព័ត៌មាន
ស្ថាប័នរដ្ឋ និងឯកជន នឹងសហការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី
ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ នឹងសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈវិស័យសិល្បៈវប្បធម៌ នៅក្នុងសង្គមមួយគ្មានការរំលោភសិទ្ធិ និងរស់នៅក្នុងគ្រួសារ មិនមានអំពើហិង្សាជាដើម។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងជំនួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងគណប្រតិភូ នៅរសៀលថ្ងៃទី ៣០ ខែមករា ម្សិលមិញនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការដឹកនាំសមាគម សិល្បករខ្មែរដ៏ល្អរបស់អ្នកឧកញ៉ា ដែលធ្វើឱ្យវិស័យសិល្បៈ ខ្មែរមានភាពរីកចំរើន និងសកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់តម្លៃ សីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវ កិត្តិយសសក្តិសមជាសិល្បករតំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ។
លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ថា បេសកកម្មរបស់សមាគម ពិតជាមានភាពស៊ីសង្វាក់គ្នា ជាមួយគោលបំណងរបស់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដើម្បីលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្នុងគោលដៅថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌សង្គម និងសុភមង្គលនៅក្នុងគ្រួសារ ដោយលើកកម្ពស់ ស្ថានភាព តួនាទី សុខុមាលភាពស្រ្តីខ្មែរ។
ក្នុងកិច្ចពិភាក្សានេះ អ្នកឧកញ៉ា ក៏បានស្នើសុំឱ្យលោកជំទាវរដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ដល់សមាគមសិល្បករខ្មែរ អំពី សក្តានុពលដែលអាចសហការគ្នាទៅវិញទៅមក ក្នុងកិច្ចការងារជួយដល់សង្គមតាមរយៈវិស័យសិល្បៈវប្បធម៌ ដែលជាចំណែកមួយ យ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ។
ជាលទ្ធផល, ស្ថាប័នទាំងពីរបានឯកភាពគ្នាក្នុងកិច្ចសហការក្នុងភាពជាដៃគូ ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការ យោគយល់គ្នា (MoU) លើសកម្មភាពគន្លឹះសំខាន់ៗដែលរួមមាន៖ រៀបចំព្រឹត្តិការណ៍អប់រំផ្សព្វផ្សាយក្នុងទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ តាមរយៈការផលិតសារអប់រំខ្លីៗដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្តាញសង្គម, រៀបចំព្រឹត្តិការណ៍អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា, ចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ លុបបំបាត់អំពើហិង្សា, និងទិវារក្មេងស្រី ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕ អត្ថបទ៖ សុន រ៉ាឌី,







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ