ព័ត៌មាន
ស្ថាប័នរដ្ឋ និងឯកជននឹងសហការលើកកម្ពស់សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី
ក្រសួងកិច្ចការនារី និងសមាគមសិល្បករខ្មែរ នឹងសហការគ្នាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី តាមរយៈវិស័យសិល្បៈវប្បធម៌ នៅក្នុងសង្គមមួយគ្មានការរំលោភសិទ្ធិ និងរស់នៅក្នុងគ្រួសារ មិនមានអំពើហឹង្សាជាដើម។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅក្នុងជំនួបពិភាក្សាការងារជាមួយ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ និងគណប្រតិភូ នៅរសៀលថ្ងៃទី ៣០ ខែ មករា ម្សិលមិញនេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះការដឹកនាំសមាគម សិល្បករខ្មែរដ៏ល្អរបស់អ្នកឧកញ៉ា ដែលធ្វើឱ្យវិស័យសិល្បៈ ខ្មែរមានភាពរីកចំរើន និងសកម្មភាពជាយុទ្ធសាស្ត្រ ក្នុងការលើកកម្ពស់តម្លៃ សីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បីរក្សាឱ្យបាននូវ កិត្តិយសសក្តិសមជាសិល្បករតំណាងជាតិតាមរយៈការអភិរក្ស អភិវឌ្ឍសិល្បៈវប្បធម៌ជាតិ។

លោកជំទាវកិត្តិបណ្ឌិត បានបញ្ជាក់ថា បេសកកម្មរបស់សមាគម ពិតជាមានភាពស៊ីសង្វាក់គ្នា ជាមួយគោលបំណងរបស់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ដើម្បីលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ ក្នុងគោលដៅថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌សង្គម និងសុភមង្គលនៅក្នុងគ្រួសារ ដោយលើកកម្ពស់ ស្ថានភាព តួនាទី សុខុមាលភាពស្រ្តីខ្មែរ។

ក្នុងកិច្ចពិភាក្សានេះ អ្នកឧកញ៉ា ក៏បានស្នើសុំឱ្យលោកជំទាវរដ្ឋមន្ត្រី ផ្តល់នូវអនុសាសន៍ដល់សមាគមសិល្បករខ្មែរ អំពី សក្តានុពលដែលអាចសហការគ្នាទៅវិញទៅមក ក្នុងកិច្ចការងារជួយដល់សង្គមតាមរយៈវិស័យសិល្បៈវប្បធម៌ ដែលជាចំណែកមួយ យ៉ាងសំខាន់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រី ។

ជាលទ្ធផល, ស្ថាប័នទាំងពីរបានឯកភាពគ្នាក្នុងកិច្ចសហការក្នុងភាពជាដៃគូ ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការ យោគយល់គ្នា (MoU) លើសកម្មភាពគន្លឹះសំខាន់ៗដែលរួមមាន៖ រៀបចំព្រឹត្តិការណ៍អប់រំផ្សព្វផ្សាយក្នុងទិវានៃក្តីស្រលាញ់ ១៤ កុម្ភៈ តាមរយៈការផលិតសារអប់រំខ្លីៗដើម្បីផ្សព្វផ្សាយតាមទូរទស្សន៍ និងបណ្តាញសង្គម, រៀបចំព្រឹត្តិការណ៍អបអរសាទរទិវានារីអន្តរជាតិ ៨ មីនា, ចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ លុបបំបាត់អំពើហិង្សា, និងទិវារក្មេងស្រី ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕ អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល