ព័ត៌មាន
សន្និបាតសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអាណត្តិទី៦
កំពង់ធំ ៖ នៅព្រឹកថ្ងៃទី៣១ខែ មករា ឆ្នាំ ២០២៥ នេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងសម្តេចកិត្តព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានអញ្ជេីញជាអធិបតី ប្រារព្ធសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអាណត្តិទី៦ ដែលធ្វើឡើងក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខាអាណត្តិទី៥ សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តសរុប២៣០នាក់។
បន្ទាប់ពីប្រកាសរំសាយ គណៈកម្មាធិការសាខាអាណត្ដិទី៥ អង្គសន្និបាតបានរៀបចំបោះឆ្នោតសម្ងាត់ដោយមានអង្គបោះឆ្នោតចំនួន៧៥លើ៨៧រូបដែលជាសមាសភាព ជាសមាជិក សមាជិការគណៈកម្មាធិការ សាខាអាណតិ្តទី៥,សមាជិកសមាជិកាគណៈកម្មាធិការអាណតិ្តទី៦។ ក្រោយដំណើរការ បោះឆ្នោតរួចរាល់ គណកម្មការរៀបចំ បានប្រកាស លទ្ធផល គឺអង្គសន្និបាត បានបោះឆ្នោតគាំទ្រ សមាសភាព បេក្ខជន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចំនួន១៥រូប សម្រាប់អាណត្ដិទី៦នេះ ដោយសម្លេងគាំទ្រ៧៤លើ៧៥សម្លេង អនុបវាទចំនួន១សម្លេង។ អនុវត្តតាមនីតិវិធី គណៈកម្មាធិការសាខា ដែលទើបជាប់ឆ្នោតថ្មីភ្លាម បានបើកកិច្ចប្រជុំលើកទី១ ដើម្បីជ្រើសរើសបេក្ខភាព ប្រធាន អនុប្រធានអចិន្ត្រៃយ៍,អនុប្រធាន,ហេរញ្ញិកនិងលេខាធិការ ដើម្បីបន្តសុំការអនុម័ត ពីអង្គសន្និបាត ជាលទ្ធផល អង្គសន្និបាត បានអនុម័តទទួលយក បេក្ខភាព ឯកឧត្តម នួនផារ័ត្ន ជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សំរាប់អាណតិទី៦ លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍ លោក កើត រ័ត្ន អនុប្រធាន ឯកឧត្តម គឹម លាងសេង ហេរញ្ញិក ឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការនិង សមាជិក សមាជិកា សាខា ចំនួន ៩រូបទៀត រួមមាន៖ លោក សោម ស៊ុន, លោក ហេង សុផល, លោក មាស យ៉ត, លោកវេជ្ជ. ស្រី ស៊ីន ,លោក ប៉ែន វណ្ណរិទ្ធ ,លោក តាន់ ប៊ុនហុង, លោក អ៊ឹម សុឌីណា, លោក ពត សាន, លោក លី ពេជ្រវីរៈ និងលោក ជាប សៅ។
ក្នុងនាម ឯកឧត្តម នួន ផារ័ត្ន ជាប់ជាប្រធានគណៈកម្មាធិការថ្មីលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍ បានថ្លែងអំណរគុណចំពោះ សន្និបាត ដែលបានបោះឆ្នោតគាំទ្រសមាភាពគណៈកម្មាធិការសាខាអាណត្តិថ្មីនាពេលនេះ។ ដើម្បីឆ្លើយតបចំពោះទំនុកចិត្តដ៏ឧត្តុងឧត្តមខាងលើនេះ លោកជំទាវ សូមប្តេជ្ញាចិត្ត នឹងគោរពនូវគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហម ,ខិតខំយកចិត្តទុកដាក់ ជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗឱ្យបានទាន់ពេលវេលា,ពង្រឹងអ្នកស្ម័គ្រចិត្តនិងយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានបណ្តុះបណ្តាល ,បំផុសផ្សព្វផ្សាយ គោលការណ៍ និងសកម្មភាពនានា របស់កាកបាទក្រហមកម្ពុជា ក៏ដូចជាសកម្មភាពនានា របស់សាខា ដើម្បីចលនាឱ្យមានការចូលរួម ពីសំណាក់ប្រជាពលរដ្ឋជាសមាជិកភាព,ខិតខំដឹកនាំកិច្ចទំនាក់ទំនងល្អជាមួយគណៈកិត្តិយសសាខាគណៈកម្មាធិការ សាខា ក្រុមប្រត្តិបត្តិ សាខា និងអនុសាខា ក្រុង/ស្រុក ទូទាំងខេត្ត,បំផុសចលនាគៀងគរ រកមូលនិធិពីគ្រប់មជ្ឈដ្ឋានដើម្បីនិរន្តភាពសកម្មភាពមនុស្សធម៌និងទំនាក់ទំនង ជាមួយដៃគូរសហប្រត្តិបត្តិការនានាឱ្យបានល្អប្រសើរ ។
ថ្លែងបិទអង្គសន្និបាតនេះ លោកជំទាវ ពុំចន្ទីនី បានអានសេចក្តីថ្លែងការរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានដែលបានចូលរួម អបអរសាទរ និងប្រកាសគាំទ្រ ទទួលស្គាល់សមាសភាព គណៈកម្មាធិការសាខា ទាំង១៥ រូប ដែលទទួលបាន នូវទំនុកចិត្ត ពីអង្គសន្និបាតសាខាកាកបាទក្រហមកម្ពុជា អាណតិទី៦។ សំឡេងឆ្នោតគាំទ្រនេះជាសក្ខីកម្មនៃការប្រគល់ជូន ឯកឧត្តម លោកជំទាវអស់លោក,លោកស្រី នូវភារកិច្ចដ៏ឧត្តុង្គឧត្តម ជាជំនួយការ ជូនអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌នៅក្នុងបូរណៈភាពរដ្ឋបាលដែនដីខេត្តកំពង់ធំ ចាប់ពីថ្ងៃនេះតទៅ។ ក្នុងសេចក្តីថ្លែងការណ៍នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ដិត ក៏បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម លោកជំទាវ នៃ គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ អាណត្តិទី៥ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ច ដ៏វិសេសវិសាលក្នុងឋានៈ ជាអ្នកស្ម័គ្រចិត្តសកម្ម ដឹកនាំ អភិបាលគ្រប់គ្រង សាខា-អនុសាខា១អាណត្តិកន្លងម ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់សម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ ក្នុងការជួយប្រជាពល រដ្ឋរងគ្រោះបំផុត។ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះ សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ក៏បានទាញការយកចិត្តទុកដាក់ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្មួយៗ យុវជន ជាសមាជិកទាំងអស់ ដែលចូលរួមក្នុងកម្មវិធីនេះ ឱ្យបន្តពង្រឹងកម្លាំង សាមគ្គីភាព លើកកម្ពស់សកម្មភាព មនុស្សធម៌ និងរៀបចំយន្តការត្រៀមបង្ការគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលកើតចេញពី វិបត្តិសេដ្ឋកិច្ច វិបត្តិសង្គម គ្រោះអន្តរាយធម្មជាតិ និងការប្រែប្រួល អាកាសធាតុ,លើកកម្ពស់ការយល់ដឹង និងចូលរួមផ្ដល់ការអប់រំផ្សព្វផ្សាយ លើកកំពស់សុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ ជាពិសេសក្នុងការទប់ស្កាត់ជំងឺឆ្លងនានានិងជំងឺមិនឆ្លងមួយចំនួន ដូចជា ជំងឺមហារីក ទឹកនោមផ្អែម លើសឈាម បេះដូងសរសៃឈាម ដែលកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅរួមទាំងការលើកកម្ពស់ សុខភាព មាតា ទារក កុមារនិងមនុស្សពេញវ័យ និងលើកកម្ពស់គុណតម្លៃ នៃចលនាមនុស្សធម៌ សេចក្តីថ្លៃថ្នូរ មនុស្សជាតិ វប្បធម៌អហិង្ស ការពារសុខសន្តិភាពដែលក្នុងនោះទាមទារឱ្យមានការចូលរួមពង្រឹងស្មារតីសាមគ្គីភាព ការលើកកម្ពស់ វប្បធម៌នៃការចែករំលែក និងការជួយគ្នាទៅវិញទៅមក ចាប់តាំងពីភូមិ/ឃុំ/ស្រុក/ខណ្ឌ/ក្រុង ដែលជាថ្នាក់ក្រោមជាតិ រហូតដល់ ថ្នាក់ជាតិ៕
អត្ថបទ: សំ ងីម


















-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន1 week agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន1 day agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន1 week agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន5 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន1 week agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍