ព័ត៌មាន
ដុំដែកជាច្រើនដុំបានធ្លាក់លើដំបូលផ្ទះប្រជាពលរដ្ឋ ដោយពុំដឹងថាប្រភពមកពីណាឲ្យប្រាកដ បណ្ដាលឲ្យផ្ទះពលរដ្ឋរងការខូចខាត
ភ្នំពេញ៖ មានដុំដែកធំៗបានធ្លាក់មកពីលើទាំងមិនដឹងប្រភព ធ្លាក់ចំផ្ទះប្រជាពលរដ្ឋបង្កការខូចខាតចំនួន៣ខ្នង និងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល ធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ខណៈពួកគាត់ខ្លះកំពុងស្ថិតនៅក្នុងផ្ទះ និងខ្លះទៀតកំពុងធ្វើការលក់ដូរ ស្រាប់តែមានដុំដែកមិនដឹងជាហោះមកពីទីកន្កែងណាធ្លាក់ចំផ្ទះពួកគាត់និងធ្លាក់លើផ្លូវរួចខ្ទាតបុកចូលផ្ទះគាត់តែម្ដង ។ ខណៈនោះសម្លេងធ្លាក់លាន់ដូចផ្ទុះគ្រាប់ផ្លោងគួរឲ្យភ័យខ្លាចខ្លាំងណាស់ ហើយបានបណ្ដាលឲ្យផ្ទះខ្លះខូចខាតដំបូល និងធ្លុះធ្លាយជញ្ជាំងថ្ម ធ្លុះធ្លាយប្លង់សេ ព្រមទាំងទ្វារផងដែរ ។
ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា មុនពេលកើតហេតុនោះគាត់ពុំបានដឹងថាដុំដែកនោះគឺជាបំណែកអ្វីមួយនោះទេ ហើយក្នុង១ដុំៗទម្ងន់រាប់សិបគីឡូក្រាម ពួកគាត់សង្ស័យថាជាបំណែកដែលផ្ទុះវត្ថុអ្វីមួយនៅឃ្លាំងណាមួយនៅតំបន់នោះ ហើយពួកគាត់ស្នើរសុំអោយអាជ្ញាធរមានសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវរកប្រភពដុំដែកនោះ អោយម្ចាស់ចេញមកទទួលខុសត្រូវជាមួយពួកគាត់ផង ៕
អត្ថបទ៖ កុម្ភៈ











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ