ព័ត៌មាន
ថវិកាបេឡាមរណ:សង្រ្គោះចំនួនផលានរៀលត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធចំនួន១០គ្រសារនៅកំពង់ឆ្នាំង
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំ នាយទាហាន និងក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ១៦លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជនចំនួន ០៤គ្រួសារ ក្នុងនោះមាននៅស្រុករលាប្អៀរ ០២គ្រួសារ ស្រុកបរិបូណ៌ ០១គ្រួសារ និងស្រុកកំពង់លែង ០១គ្រួសារ ដែលពិធីប្រគល់នេះ បានប្រព្រឹត្តទៅ នៅទីបញ្ជាការ ផ្នែកសឹករងរលាប្អៀរ ។
ដោយឡែក នៅព្រឹកថ្ងៃដដែលនេះ លោក វរសេនីយ៍ឯក ស្រី ម៉ាច មេបញ្ជាការរង និងជាប្រធានលេខាធិការដ្ឋាន ស.អ.ក ខេត្តកំពង់ឆ្នាំង ជាតំណាង ដឹកនាំក្រុមការងារបន្តចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ២៤លានរៀល និង លិខិតចូលរួមរំលែកមរណទុក្ខ ជូនដល់គ្រួសារសពអតីតយុទ្ធជន ចំនួន ០៦គ្រួសារទៀត ក្នុងនោះមាននៅស្រុកទឹកផុស ០៤គ្រួសារ ស្រុកសាមគ្គីមានជ័យ ០១គ្រួសារ និង ស្រុកកំពង់ត្រឡាច ០១គ្រួសារ ៕ កាំង ហុងវាស្នា









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ