ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកដែលរៀបចំនាពេលនេះ នឹងក្លាយយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយជំងឺដ៏កាចសាហាវនេះ នៅកម្ពុជា»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក, នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។
ក្រោយពីបានស្តាប់បទបង្ហាញពីក្រុមការងាររៀបចំសេចក្តីព្រាងរួច ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ផ្តល់ជាមតិយោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលផែនការនេះ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងបានវាយតម្លៃដល់ថ្នាក់ដឹកនាំទទួលបន្ទុករៀបចំសេចក្តីព្រាង ផែនការប្រយុទ្ធនឹងជំងឺមហារីក ដែលបានរៀបចំបានល្អ គ្រប់ទិដ្ឋភាព។ ផែនការនេះ នឹងក្លាយជាផែនការយុទ្ធសាស្រ្តមួយ ជួយកាត់បន្ថយអត្រាឈឺ និងស្លាប់ ដោយជំងឺមហារីកនៅកម្ពុជា។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់ជាធាតុចូលបន្ថែម ដល់ថ្នាក់ដឹកនាំទទួលបន្ទុក ដើម្បីបានជាមូលដ្ឋានគ្រឹះដាក់បញ្ចូលក្នុងសេចក្តីព្រាង ផែនការជាតិនេះ ១) សូមរៀបចំផែនការនេះឱ្យក្លាយជាគ្រឹះមួយដ៏រឹងមាំ និងមានសារៈសំខាន់ ក្នុងការចូលរួមប្រយុទ្ធទប់ស្កាត់នឹងជំងឺមហារីក ស្របតាមស្ថានភាពនៅកម្ពុជា ២) ក្នុងផែនការត្រូវរំលេចឱ្យបានច្បាស់ ដូចជាកត្តាធនធានមនុស្ស និងហិរញ្ញវត្ថុ សមស្របទៅតាមស្ថានភាពជាក់ស្តែង ៣) ត្រូវបង្ហាញពីចំនុចសំខាន់ៗ នៃផែនការយុទ្ធសាស្រ្តនេះ ដើម្បីទាញចាប់អារម្មណ៍ឱ្យមានការចូលរួម ដូចជាអប់រំផ្សព្វផ្សាយសុខភាព ការធ្វើលំហាត់ប្រាណ និងជាពិសេសកាត់បន្ថយការពិសាគ្រឿងស្រវឹង ៤) សូមកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ អន្តរជាតិ ពីបណ្តាប្រទេសជឿនលឿន ជាពិសេសអ្នកជំនាញខាងជំងឺមហារីក។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សង្ឃឹមយ៉ាងមុតមាំថា តាមរយៈផែនការជាតិនេះនឹងបង្កើនសមត្ថភាព ធ្វើនវានុវត្តន៍ក្នុងការព្យាបាល និងកាត់បន្ថយអត្រាឈឺដោយជំងឺមហារីក ដែលនឹងឆ្លុះបញ្ចាំងជាក់ស្តែង ពីការយកចិត្តទុកដាក់បញ្ហាសុខភាពសាធារណៈ ជាពិសេសជំងឺមិនឆ្លងនៅកម្ពុជា៕
អត្ថបទ រដ្ឋា

















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ