ព័ត៌មាន
កសិករស្រុកស្អាងអរគុណរាជរដ្ឋាភិបាលអនុវត្តគម្រោងស្តារប្រព័ន្ធធារាសាស្ត្រផ្តល់ទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែ
បណ្តាប្រជាកសិករ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បានសម្តែងការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី ដែលបានអនុវត្តគម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ(Completed Irrigation System) បានផ្តល់ទឹកគ្រប់គ្រាន់ដល់កសិករអាចធ្វើស្រែបាន២ទៅបីដងក្នុងមួយឆ្នាំៗ។
បណ្តាប្រជាសហគមកសិករ ឃុំព្រែកអំបិល ថ្លែងប្រាប់BTV នៅថ្ងៃទី៣ ខែកុម្ភៈនេះថា គ្រប់ដីស្រែកសិករដែលកំពុងអាស្រ័យផលទឹកពីគម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនេះ បើមិនមានទឹកជនទន្លេជនលិចនៅក្នុងរដូវទឹកដំឡើងនោះទេ គឺគ្រប់កសិករទាំងអស់ មានទឹកគ្រប់គ្រាន់ ហើយអាចធ្វើស្រែបានចំនួនបីដងក្នុងមួយឆ្នាំៗ។
បើតាមប្រធានសហគមន៍គ្រប់គ្រងទឹក ទំនប់ចារ លោក ណេង លាង ថ្លែងថា បច្ចុប្បន្ន គម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ (Completed Irrigation System)នៅព្រែកគ្រួសនេះ គឺមានស្ថានីយបូមទឹកដើរកម្លាំងអគ្គិសនីចំនួន២កន្លែង ហើយផ្តល់ទឹកជូនកសិករនៅក្នុងស្រុកស្អាង នៅក្នុងខេត្តកណ្តាល នៅក្នុងតំបន់ដីខ្លះៗនៅក្នុងស្រុកព្រៃកប្បាស និងស្រុកបាទីខេត្តតាកែវ ។
សូមបញ្ជាក់ថា គម្រោងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយ ក្រោមជំនួយកិច្ចសហប្រតិបត្តិការរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលអូស្ត្រាលីនេះ ត្រូវបានអនុវត្តនៅខេត្តចំនួន ៣ រួមមាន៖ ១/ខេត្តកណ្តាល មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ២ប្រព័ន្ធ គឺប្រព័ន្ធសំបួរ និងចារ២ ដែលមានផ្ទៃដីសរុបប្រមាណ ១ម៉ឺនហិចតា។ ទី៣/ ខេត្តតាកែវ មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ រួមមាន៖ ប្រព័ន្ធវត្តថ្មី ប្រព័ន្ធវត្តថ្មី៣ ប្រឡាយ៩០ ប្រឡាយតាសួង និងប្រព័ន្ធចារ ១, ទី៣/ ខេត្តព្រៃវែង មានប្រព័ន្ធធារាសាស្រ្ត និងស្ថានីយបូមទឹកចំនួន ៥ប្រព័ន្ធ គឺ ប្រព័ន្ធអង្គរអង្គ អន្លុងរាជ ពាមរ តាហែល និងដីក្រហម។
គម្រោងនេះ មានគោលបំណងធានាផ្តល់ទឹកគ្រប់គ្រាន់ ជំរុញប្រជាកសិករ ធ្វើស្រូវបានចំនួន ៣ដង ក្នុងមួយឆ្នាំ និងរួមទាំងដំណាំរួមផ្សំផ្សេងៗទៀតផងដែរ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកប្រើប្រាស់ឡើយ៕ អត្ថបទ ស៊ុម សុខជា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ