ព័ត៌មាន
លោកជំទាវភឿងសកុណាណែនាំក្រុមការងារនិងរដ្ឋបាលខេត្តរួមឆ្លើយ តបសេវាសាធារណៈនិងចុះពិនិត្យជីវភាពពិសេសការងារបង្ករបង្កើតផលរបស់ពលរដ្ឋ
ស្វាយរៀង ៖ លោកជំទាវភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានណែនាំដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុក ក្រុង គោលដៅនិងរដ្ឋបាលខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវធ្វើការពិភាក្សាឆ្លើយតបរាល់លើសេវាតម្រូវការ អភិវឌ្ឍន៏ និងសេវាបម្រើជីវភាពរបស់ពលរដ្ឋ អោយបានទាន់ពេលវេលា ដើម្បីឲ្យពួកគាត់មានចំណាប់អារម្មណ៍ និងមានភាពជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។
ការថ្លែងនឹងមានប្រសាសន៍លើកឡើងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបែបនេះបានធ្វើឡើងក្នុងឱកាស លោកជំទាវអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រីថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ឃុំ សង្កាត់និងមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលរដ្ឋបាលនៅទូទាំងខេត្តផងដែរ ។
ក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវ ភឿង សកុណា បានសម្ដែងអបអរសាទរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្តធនធាននិងថវិកា យកមកធ្វើការអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ពិសេសជីវភាពពលរដ្ឋត្រូវបានលើកកម្ពស់តាមរយៈការចូលរួមឧបត្ថម្ភ ជីកស្ដារប្រព័ន្ធធារាសាស្ត្រនៅគ្រប់មូលដ្ឋានផ្ដល់ឲ្យពលរដ្ឋធ្វើការងារបង្កបង្កើតផលបម្រើជីវភាពមានភាពល្អប្រសើរ។
ទាក់ទងទៅនឹងស្ថានភាពធាតុអាកាសលោកជំទាវ ប្រធានក្រុម បានណែនាំដល់ ក្រុមការងារ ត្រូវចុះស្វែងយល់ពីតម្រូវការទឹក និងស្វះស្វែងរកប្រភពទឹកបូមធ្វើការសង្គ្រោះស្រូវប្រាំងជូនបងប្អូនទៅតាមសមត្ថភាពលទ្ធភាពដែលអាចធ្វើបានករណីពលរដ្ឋមានតម្រូវការ ដើម្បីបញ្ជៀសការខូចខាតស្រូវរបស់បងប្អូន ខណៈដែលបច្ចុប្បន្នពលរដ្ឋនៅតាមមូលដ្ឋានមួយចំនួនធំ បាននឹងកំពុងប្រឈមនិងកង្វះទឹកប្រើប្រាស់លើដំណាំស្រូវ បន្លែ ។
ដោយឡែកការងារសន្តិសុខសង្គម លោកជំទាវប្រធានក្រុមការងារបានណែនាំនិងជំរុញដល់មន្ត្រីមានសមត្ថកិច្ចបន្តចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពបន្ថែមទៀតដើម្បីបំផុសពលរដ្ឋ ពិសេសយុវជនឲ្យពួកគេបានយល់ និងចូលអនុវត្តធ្វើការទប់ស្ចាត់ក្មេងទំនើង ពិសេសបញ្ជៀសបានពីការប្រើប្រាស់គ្រឿងញៀននិងគោរពច្បាប់ចរាចរណ៍ ដែលជាកង្វល់ធំរបស់រាជរដ្ឋាភិបាល ក៏ដូចជាពលរដ្ឋនៅតាមមូលដ្ឋានបានប្រឈមលើគ្រប់បញ្ហាខាងលើធ្វើឲ្យស្ថេរភាពសន្តិសុខមានភាពអសកម្ម ខ្លះៗ ខណៈដែលចលនាក្មេងបង្ករអុកឡុកនៅតាមមូលដ្ឋាន។







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ