ព័ត៌មាន
អគ្គកុងស៊ុលនៃប្រទេសស៊ីប ដឹកនាំគណៈប្រតិភូនៃប្រទេសស៊ុយអែត និងប្រទេសមិចស៊ីកូនាំយកថវិកា និងសំភារៈសិក្សាមួយចំនួនផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ
(កំពង់ស្ពឺ) អគ្គកុងស៊ុលនៃប្រទេសស៊ីប ដឹកនាំគណៈប្រតិភូនៃប្រទេសស៊ុយអែត និងប្រទេសមិចស៊ីកូ នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនគណៈគ្រប់គ្រងសាលាដូង ស្ថិតនៅឧទ្យានជាតិភ្នំគិរីរម្យ ក្នុងគោលដៅរួមគ្នាសម្រាប់ការអប់រំ រួមចំណែកចម្រុះជាតិសាសន៍ ។
លោក អ៊ុក ឧត្តម អ្នកគ្រប់គ្រងសាលាដូង មានប្រសាសន៍ថា សាលាដូង មានទស្សនៈវិស័យអប់រំបណ្តុះបណ្តាលធនមនុស្សដល់កុមារដែលមកពីគ្រួសារមានភាពខ្វះខាតក្នុងមូលដ្ឋាននេះ និងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានដែលជាសម្បត្តិរួមដ៏មានតលៃសម្រាប់មនុស្សជាតិនាពេលនេះ និងទៅអនាគត។ បច្ចុប្បន្ននេះ សាលាដូងមានសិស្សានុសិស្សជាង ១៥០ នាក់ បាននិងកំពុង ទទួលបានការបណ្តុះបណ្តាលថ្នាក់បឋមសិក្សាពីថ្នាក់ទី១ ដល់ទី ៦ ហើយលើសពីនេះ ក៏មានបន្ថែមនូវការសិក្សាថ្នាក់កុំព្យូទ័រ និងភាសា អង់គ្លេសផងដែរ។
ឯកឧត្តម សាឡា អេសា អគ្គកុងស៊ុលកិត្តិយសនៃប្រទេសហ្សាយប្រឺស មានប្រសាសន៍សម្តែងនូវការកោតសរសើរចំពោះចក្ខុវិស័យប្រកប ដោយភាពច្នៃប្រឌិតរបស់សាលា និងការយកចិត្តទុកដាក់ក្នុងការ ជំរុញចិត្តយុវជនតាមរយៈនិរន្តរភាពមួយនេះ និងមូលដ្ឋានគ្រឹះសម្រាប់វិធីសាស្រ្តដ៏ពិសេសរបស់ខ្លួនក្នុងការប្រែក្លាយកាកសំណល់ទៅជាឱកាសអប់រំ បានបំផុសគំនិតមនុស្សជំនាន់ក្រោយឱ្យគិតទៅមុខប្រកបដោយភាពច្នៃប្រឌិត និងការអភិរក្សបរិស្ថាន និងការរៀន សូត្រ។ លើសពីនេះទៅទៀត ឥទ្ធិពលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយគ្នារវាងបេសកកម្មការទូត និងសាលាដូង បានបង្ហាញពីរបៀបកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលអាចលើកស្ទួយសហគមន៍ក្នុងស្រុក និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម បន្តថា មូលនិធិសាលាដូងគឺជាសញ្ញា នៃក្តីសង្ឃឹម នឹង ជាគំរូដ៏ល្អឥតខ្ចោះ ហើយនេះគឺជាគំរូនឹងឧទាហរណ៌យ៉ាងល្អក្នុងការលើកស្ទួយសហគមន៍ក្នុងស្រុក ដែលកាន់តែបង្ហាញពីថាមពលនៃការសហការគ្នាពីប្រជាជន ទៅប្រជាជន ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាង។ ចំពោះសំភារះសិក្សា អង្ករ និងថវិកា ៣ លានរៀលនេះ គឺបានមកពីការចូលរួមរបស់សប្បបុរសជននៅប្រទេសអូទ្រីស, ស៊ីប, ហ្វាំងឡង់, អ៊ីតាលី, ម៉ិចស៊ីកូ, ន័រវែស, ប៉ូឡូញ និងស៊ុយអែដែត ក្នងការចូលរួមចំណែកជូននៅមូលនិធិសម្រាប់សាលាដូង(Coconut School Foundation) ហើយនេះជាកាចូលរួមច្រើនជាតិសាសន៍រួមគ្នា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការចែករំលែកនៅការអប់រំ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍតាមសហគមន៍៕




















-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា