ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងការងារគ្រោងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំ ធីវ៉េត នៅតាមបណ្តាខេត្ត ចាប់ពីខែកុម្ភៈនេះតទៅ
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការងារ នឹងចុះត្រួតពិនិត្យតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ក្នុងជំហានទី១ សម្រាប់ឆ្នាំ២០២៥ ចាប់ពីខែកុម្ភៈនេះតទៅ ដើម្បីប្រមូលព័ត៌មាន និងស្តាប់ការសំណូមពរជាដើម។
នៅក្នុងបណ្តាញសង្គម ចេញផ្សាយនៅរសៀលថ្ងៃទី៣ ខែកុម្ភៈនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថាបេសកកម្មនេះ មានគោលបំណងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត ជាពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរបណ្តុះបណ្តាលការប្រឈម និងសំណូមពររបស់គ្រឹះស្ថានអប់រំផងដែរ។
ឯកឧត្តមរដ្ឋ បានគូសបញ្ជាក់ថា ក្នុងចំណោមសកម្មភាពសំខាន់ៗរបស់ថ្នាក់ដឹកនាំ ក្នុងនោះក៏មានការជួបប្រជុំជាមួយ នាយក នាយិកានៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ជួបប្រជុំជាមួយគណៈគ្រប់គ្រងគ្រឹះស្ថាន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្រ្តីរាជការ, និងចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិវេណជុំវិញគ្រឹះស្ថាននីមួយៗផងដែរ។
ឯកឧត្តម កត្តា អ៊ន បានឲ្យដឹងទៀតថា ការចុះបេសកកម្មរបស់ថ្នាក់ដឹកនាំនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅជំហានទី១នេះ ជាសកម្មភាពមួយទៀតក្នុងការយកចិត្តទុកដាកពង្រីកការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពោលនាពេលកន្លងមក ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ ក៏បានចុះ និងចាត់តាំងថ្នាក់ដឹកនាំរបស់ក្រសួងចុះសួរសុខទុក្ខ និងសំណេះសំណាល ពិសារបាយជាមួយបងប្អូនកម្មករនិយោជិតនៅតាមបណ្តារោងចក្រ សហគ្រាស ផងដែរ៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ