ព័ត៌មាន
រាជរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សជូនដល់កងទ័ពគ្រប់លំដាប់ថ្នាក់ទាំងអស់ចំនួន ៤ម៉ឺនរៀលបន្ថែមទៀត
ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានឲ្យដឹងថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បៀវត្សដល់យោធិនគ្រប់លំដាប់ថ្នាក់ទាំងអស់ ចំនួនបួនម៉ឺនរៀលបន្ថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាគោលនយោបាយជាតិ។
ថ្លែងក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសកញ្ចប់ឥណទានថវិកាជំនាញឆ្នាំ២០២៥ និងផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិក្រឹត្យការនៃការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៦-២០២៨ នៅទីស្តីការក្រសួងការពារជាតិនាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាព និងការរស់នៅរបស់យោធិន ជាក់ស្តែងសម្រាប់ឆ្នាំ២០២៥នេះកងទ័ពទាំង២០កាំ ត្រូវបានដំឡើងប្រាក់ខែគ្រប់ៗគ្នា ហើយនិងប្រាក់ឧបត្ថម្ភ ផ្សេងៗទៀតជាពិសេសក្នុងឱកាសបុណ្យរបស់ជាតិធំៗតែម្តង។
ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក៏បានលើកឡើងផងដែរថា ដើម្បីអនុវត្តបទបញ្ជារបស់រាជ រដ្ឋាភិបាល ក៏ដូចជារដ្ឋមន្រ្តីក្រសួងការពារជាតិឲ្យយកចិត្តទុកដាក់ឲ្យបានខ្លាំងបន្ថែមទៀតចំពោះបញ្ហាជីវភាព សុខភាព របស់កងទ័ពនោះ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុនឹងធ្វើការឆ្លើយតបឲ្យបានទាន់ពេលវេលា និងច្បាស់លាស់ស្របទៅតាមជំនាញរបស់ខ្លួន ទាក់ទងនឹងការបើកប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភ ផ្សេងៗទៀតជូនដល់កងទ័ពក៏ដូចជាក្រុមគ្រួសារកងទ័ព។
នៅក្នុងកិច្ចប្រជុំនោះដែរឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ក៏បានស្នើសុំដល់បណ្តាអង្គភាពរបស់ក្រសួងការពារជាតិទាំងអស់ពោលគឺទាំង៧៣អង្គភាព គប្បីធ្វើកាតធនាគារកាណាឌីយ៉ា និងអេស៊ីលីដា ឲ្យបានគ្រប់ៗគ្នាផងដែរដើម្បីបើកប្រាក់បៀវត្សទៅតាមប្រព័ន្ធធនាគារ ខណៈបច្ចុប្បន្ននេះយោធិនទាំងអស់ជាងមួយសែននាក់ ហើយមានអ្នកធ្វើកាតធនាគារទាំងពីរខាងលើនេះមានត្រឹមតែជាងបួនពាន់នាក់តែប៉ុណ្ណោះដើម្បីបើកប្រាក់បៀវត្សប្រចាំខែ។
បើតាមឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយកនាយកដ្ឋាន ហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានលើកឡើងថា ក្នុងតួនាទីភារកិច្ចស្នូល នាយកដ្ឋានហិរញ្ញវត្ថុ ខិតខំយកចិត្តទុកដាក់ជាចម្បង លើការបម្រើសេវាកម្មបែងចែក បើកផ្ដល់ថវិកាជូនបណ្ដាកងឯកភាពជំនាញ ប្រើប្រាស់ប្រចាំឆ្នាំដោយក្នុងនោះមានប្រាក់បៀវត្ស រដ្ឋបាលជំនាញ ចំណាយផ្សេងៗ របបសេវាកម្ម អត្ថប្រយោជន៍សង្គម បូជាសព ឧបត្ថម្ភបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បុណ្យភ្ជុំបិណ្ឌ ទូទាត់ទំនិញគ្រប់ប្រភេទ ថវិកាធានា និងអបអរសាធរខួបលើកទី ២៦ ទិវាសន្តិភាពនៅកម្ពុជា និងជំនាញដទៃទៀតជាច្រើន។
លោកឧត្តមសេនីយ៍ទោ បានលើកឡើងទៀតថា អគ្គនាយករដ្ឋាន យកចិត្តទុកដាក់ បើកផ្ដល់ប្រាក់បៀវត្ស ជូនយោធិនទាន់ពេលវេលាមិនមានការយឺតយ៉ាវ, ធានាថវិកាប្រើប្រាស់សម្រាប់សមយុទ្ធ ជាមួយភាគីមិត្ត តាមផែនការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការដ្ឋាន និងធ្វើការទំនាក់ទំនងល្អជាមួយក្រសួងសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ជាប់ជាប្រចាំអំពីប្រាក់ឋានន្តរសក្តិ និងមុខតំណែងជាដើម៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន