ព័ត៌មាន
លៀសខុសច្បាប់ជាង១ពាន់ការ៉ុង ត្រូវបានកម្លាំងកងទ័ពបង្ក្រាបបាននៅមាត់កំពង់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌
កំពង់ឆ្នាំង៖ ដោយមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំងបានដឹកនាំកម្លាំងប្រតិបត្តការសឹករងកំពង់ឆ្នាំង, កម្លាំងយោធភូមិភាគទី៥, កម្លាំងកងពលលេខ៧០, និងកម្ឡាំងបញ្ជាការដ្ឋានទ័ពពិសេស ដឹកលៀសដែលចាប់បានកាលពីយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ យកទៅលែងចូលទឹកទន្លេធម្មជាតិវិញ និងបានណែនាំដល់ឈ្មួញរកស៊ីដឹកលៀសអោយបញ្ឈប់ការចរាចរណ៍លៀសខុសច្បាប់តទៅទៀត បើមិនស្តាប់នឹងត្រូវអនុវត្តច្បាប់តែម្តង។
លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា បានបន្តអោយដឹងថា៖ ការកាវលៀសដោយប្រើគ្រឿងម៉ាស៊ីន ការដឹកជញ្ជូនលៀសទាំងនោះតាមកាណូត និងតាមឡានយីឌុបធំៗ សុទ្ធតែជាបទល្មើសដែលធ្វើផ្ទុយពីច្បាប់ស្តីពីជលផល និងមិនអាចអត់ឱនអោយបានឡើយ ។ នៅយប់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងកងទ័ពទាំង៤អង្គភាព បានសហការគ្នាចុះបង្ក្រាបការដឹកជញ្ជូនលៀសដោយខុសច្បាប់នៅចំណុចមាត់កំពង់ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយចាប់លៀសខុសច្បាប់បានចំនួន១០៣៦ការ៉ុង ដែលក្នុង១ការ៉ុងមានលៀសទម្ងន់ជាង៨០គីឡូក្រាម សរុបទម្ងន់លៀសទាំងអស់មានប្រមាណជាង៨០តោន និងបានចាក់លែងក្នុងទឹកទន្លេធម្មជាតិវិញនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ ដោយឡែកមធ្យោបាយដឹកជញ្ជូនលៀសមានកាណូតធំៗ៤គ្រឿង ឡានយីឌុបធំៗចំនួន៤គ្រឿង ប្រគល់អោយកម្លាំងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងទាំងអស់។
គួរបញ្ជាក់ថា៖ បទល្មើសកាវលៀសក្នុងបាតទន្លេខុសច្បាប់ និងការចរាចរណ៍លៀសខុសច្បាប់នេះ បានកើតឡើងជាយូរមកហើយ និងមានការបង្ក្រាបជាបន្តបន្ទាប់ពីកម្លាំងខ័ណ្ឌជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងបានធ្វើកិច្ចសន្យាបញ្ឈប់ជាញឹកញាប់ផងដែរ ក៏ប៉ុន្តែគេសង្កេតឃើញឈ្មួញរកស៊ីលៀសទាំងនោះមិនបានរៀងចាលឡើយ ដោយកាន់តែបានចិត្ត ប្រើឡានច្រើជាងពេលមុន និងដឹកជញ្ជូនលៀសពីមាត់កំពង់ឃុំឆ្នុកទ្រូយ៉ាងគគ្រឹកគគ្រេងរៀងរាល់យប់យកទៅប្រទេសវៀតណាម។ ដោយឡែកអ្នកកាវលៀសដោយប្រើម៉ាស៊ីនវិញ បានប្រឹងកាវកកូរកកាយលៀសពីបាតទន្លេធម្មជាតិ ពីខេត្តកំពង់ធំខ្លះ និងកំពង់ឆ្នាំងខ្លះ យកមកលក់ដោយមិនគិតពីផលប៉ះពាល់ដល់ជីវចម្រុះនៅបាតទន្លេ រួមនិងបំផ្លាញចំណីមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរទៀតផង។ ប្រជានេសាទលក្ខណៈគ្រួសារ និងប្រជាពលរដ្ឋខ្មែរ បានសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងកងទ័ពមេត្តាជំរុញការបង្ក្រាបអោយបានខ្លាំង និងដាក់ទោសចំពោះឈ្មួញទាំងនោះផង ៕ កាំង ហុងវាស្នា




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ