ព័ត៌មាន
សារមនី្ទរជាតិកម្ពុជា ប្រារព្ធពិធីប្រគល់-ទទួលសមុច្ច័យវាយនភណ្ឌហូលពិតាន លើកទី២ ពីអង្គការគាំពារកុមារខ្មែរ
សារមនី្ទរជាតិកម្ពុជា បានទទួលសមុច្ច័យវាយនភណ្ឌហូលពិតាន ចំនួន៤០ ជាលើកទី២ ពីលោកស្រី Harumi Sekiguchi នាយកក្រុមប្រឹក្សាភិបាល នៃអង្គការគាំពារកុមារខ្មែរ ការិយាល័យកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន (Caring for Young Khmer-CYK) នាព្រឹកថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៥នេះ នៅសារមនី្ទរជាតិកម្ពុជា។
ពិធីប្រគល់-ទទួល សមុច្ច័យវាយនភណ្ឌហូលពិតាននេះ (ក្រណាត់ធ្វើអំពីសូត្រ មានចងគាធលើកជាក្បាច់គោមផ្សេងៗ ឬរូបសត្វ ក្នុងពុទ្ធសាសនា ឬរូបពុទ្ធប្បវតិ្ត ឬរឿងជាតក ដែលប្រជាជនកម្ពុជា និយមប្រើជាវត្ថុសក្ការបូជា ដើម្បីដាក់ចងជាពិតានលើព្រះពុទ្ធបដិមានៅក្នុងវត្តអារាម) ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមនី្ទរ បានមានប្រសាសន៍ថា ហូលពិតាន ពិតជាមានសារសំខាន់សម្រាប់សមុច្ច័យរបស់សារមនី្ទរ មិនថាតែហូលពិតាន ទើបតែធ្វើឡើងថ្មី ឬក៏ចាស់នោះទេ ហើយហេតុអ្វីបានជាហូលពិតាន មានសារសំខាន់សម្រាប់សារមនី្ទរ? ពិព្រោះហូលពិតាន គឺជាលំអាននៃប្រពៃណីបុរាណខ្មែររបស់យើង គឺប្រជាជនកម្ពុជា និយមប្រើប្រាស់ជារបស់សក្ការៈ ក្នុងកម្មវិធីបុណ្យទានផ្សេងៗ នៅក្នុងភូមិ ផ្ទះសម្បែង ទីវត្តអារាម គឺតែងតែមានភ្ជាប់មកនូវហូលពិតាននេះ សម្រាប់ជាការផ្សារភ្ជាប់ជាមួយកិច្ចពិធីបុណ្យ។
ជាចុងក្រោយលោក ឆាយ វិសុទ្ធ បានបញ្ជាក់ថា ការដែលរៀបចំពិធីប្រគល់-ទទួល និងប្រមូលសមុច្ច័យវាយនភណ្ឌហូលពិតាន ជាតម្លៃមួយនៃទិដ្ឋភាពប្រវតិ្តសាស្រ្ត ពិព្រោះមានន័យថារក្សាទុកនៅក្នុងសារមនី្ទរបានយូរ ព្រោះមន្រី្តជំនាញធ្វើការថែទាំជាទៀងទាត់។ ដូច្នេះធ្វើឲ្យហូលពិតាន រក្សាទុកបានយូរ និងជាប្រយោជន៍ សម្រាប់យើងផ្សព្វផ្សាយបន្ត នៅពេលសារមនី្ទររៀបចំពិព័រណ៌មិនអចិន្ត្រៃយ៍ បង្ហាញឲ្យកូនចៅជំនាន់ក្រោយបានឃើញ និងអ្នកតម្បាញផ្សេងៗបានសិក្សាស្រាវជ្រាវផងដែរ៕ អត្ថបទ៖ រដ្ឋា






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ