ព័ត៌មាន
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញបើក «វេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ»
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើក «វេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ» ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ, នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន២៣២នាក់ ក្នុងនោះចូលរួមដោយផ្ទាល់(១៥០នាក់) និងតាមប្រព័ន្ធនិមិ្មត(៨២នាក់)។
ឯកឧត្តមសាស្រ្តាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានលើកឡើងថា វេទិកាជម្រុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បងដើម្បីបង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងថ្លែងអំណរគុណដល់ភាគីពាក់ពន្ធ័ទាំងអស់ដែលបានចូលរួមជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្តរបស់ក្រសួងសុខាភិបាល ដែលមានបេសកកម្មចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈ (១)ការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើជំនាញសុខភាពសាធារណៈ (២)ការពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស និង(៣)ការស្រាវជ្រាវ និងគាំទ្រគោលនយោបាយសុខាភិបាល។ ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មានចក្ខុវិស័យប្រែក្លាយខ្លួនជា៖ គ្រឹះស្ថានឧត្តមសិក្សាដែលឈានមុខក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈ និងផ្នែកពាក់ព័ន្ធ ប្រកបដោយគុណភាព។ មន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិ ដែលឈានមុខក្នុងការពង្រឹងគុណភាព និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស។មជ្ឈមណ្ឌលឈានមុខក្នុងការសិក្សាស្រាវជ្រាវ ផ្នែកសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាព វិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់ និងចូលរួមគាំទ្រការរៀបចំគោលនយោបាយសុខាភិបាលជាតិឱ្យស្របទៅនឹងស្ថានភាពក្នុងព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានកោតសរសើរដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានរៀបចំវេទិការដ៍មានសារៈសំខាន់នេះ ដើម្បីគៀងគរការចូលរួមពីភាគីពាក់ពន្ធ័ក្នុងការងារពង្រឹងវិទ្យាស្ថាន ក្នុងការសម្រេចចក្ខុវិស័យរបស់ខ្លួន។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងវិស័យសុខាភិបាល និងវិស័យអប់រំ ដែលវិស័យទាំងពីរនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសកម្ពុជា ឱ្យឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រី្តក្រសួងសុខាភិបាល បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តគាំទ្រដល់វិទ្យាស្ថាន និងផ្តល់អនុសាសន៍ដ៏មានតម្លៃដល់ថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានដូចខាងក្រោម៖
១.ក្នុងការងារកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ វិទ្យាស្ថានត្រូវប្រកាន់យកភាពជាម្ចាស់ក្នុងការអនុវត្តសកម្មភាព និងត្រូវរិះរកយន្តការដើម្បីធានាឱ្យមាននិរន្តរភាពនៃសកម្មភាពដែលមានផលជះជាវិជ្ជមានដល់ប្រពន្ធ័សុខាភិបាល។
២. ថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពខ្លួនជានិច្ច ដើម្បីឆ្ពោះទៅរកឧត្តមភាពលើជំនាញសុខភាពសាធារណៈ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងការសិក្សាស្រាវជ្រាវលើប្រព័ន្ធសុខាភិបាល ធ្វើយ៉ាងណាឲ្យសមនឹងវិសាលភាពនៃឈ្មោះរបស់ខ្លួន។
៣. នៅក្នុងបិរបទនៃសុខាភិបាលឌីជីថល វិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពលើជំនាញគ្រប់គ្រងទិន្នន័យ និងប្រើប្រាស់ទិន្នន័យឱ្យអស់លទ្ធភាព ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទាន់សម័យ និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សុខភាពនៅកម្ពុជា។
៤. វិទ្យាស្ថានគួរពង្រីកវិសាលភាពរបស់ខ្លួនសម្រាប់ជួយបណ្តុះបណ្តាល និងពង្រឹងការសិក្សាស្រាវជ្រាវនៅតាមមន្ទីរពេទ្យសម្រាប់ប្រើប្រាស់ក្នុងការកែលម្អគុណភាពសេវា ជាពិសេសបណ្តុះធនធានលើផ្នែកអេពីដេមីសាស្ត្រ និងកម្រិតបណ្ឌិតសុខភាពសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល។
៥. វិទ្យាស្ថានត្រូវបន្តពង្រីកកម្មវិធីកែលម្អគុណភាពសេវាមន្ទីរពិសោធន៍របស់ខ្លួន សម្រាប់ប្រើប្រាស់ឱ្យបានទូលំទូលាយក្នុងការងារកែលម្អគុណភាពសេវាមន្ទីរពិសោធន៍នៅទូទាំងប្រទេស។
៦. វិទ្យាស្ថានត្រូវពង្រឹងបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណៈនៅក្នុងប្រទេស ដើម្បីបង្កើនប្រសិទ្ធិភាពនៃការងារតាមដានការរីករាលដាលនៃជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងៗឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា។
ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា “ដើមទន់សំខាន់ក្នុងការអភិវឌ្ឍជាតិ គឺផ្តើមចេញពីគំនិត ពេលវេលា និងសុចរិតភាព”។
ក្នុងវេទិការនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារដល់ភាគីពាក់ព័ន្ធចំនួន២០រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិទ្យាស្ថានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ៕
អត្ថបទ រដ្ឋា





















-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា