ព័ត៌មាន
ផ្លូវជនបទក្នុងខេត្តចំនួនពីរ បានរក្សានូវគុណភាពល្អប្រសើរ សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
បាត់ដំបង ៖ ផ្លូវជនបទចំនួន ៣ គម្រោង ស្ថិតនៅខេត្តសៀមរាប និងខេត្តបាត់ដំបង បានរក្សានូវគុណភាពល្អប្រសើរ ទោះបីផ្លូវទាំងនោះបាន បញ្ចប់សុពលភាពលើការស្ថាបនា និងការងារស្តារឡើងវិញក៏ដោយ បច្ចុប្បន្នបានកំពុងសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីទទួលទាន ផ្សេងៗ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារ ស្ថាបនាផ្លូវ និងការងារស្តារឡើងវិញផ្លូវចំនួន ៣ គម្រោង ស្ថិតនៅក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង នៅថ្ងៃទី ៣ និងទី ៤ ខែ កុម្ភៈ នេះថា ជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកំពុងបន្តបេសកម្មរបស់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជំរុញការ ស្ថាបនា ការស្តារ និងការថែទាំ ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវនៅទីក្រុង ទីប្រជុំជន និងតាមជនបទនានានោះឡើយ ក្នុងនោះក្រៅពីការធ្វើដំណើរ ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ច ដែលបម្រើដល់ការដឹកជញ្ជូនដូចជា ការដឹកកសិផលទៅកាន់ទីផ្សារ, ឧស្សាហកម្ម រោងចក្រ និងសហគ្រាសនានាជាដើម។
ឯកឧត្តមឧត្តមសេនីយ៍ឯក លន់ សុធី នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ បានថ្លែងឱ្យដឹងថា ទាក់ទិនការ ស្ថាបនាផ្លូវខាងលើនេះ, គម្រោងទី១ ស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ប្រវែង ១ ៤០០ ម៉ែត្រ នៅឃុំជ្រោយនាងងួន, គម្រោងទី២ ប្រវែង ៣ ៤០០ម៉ែត្រ នៅឃុំស្លែងស្ពាន ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាបដូចគ្នា។ ចំណែកគម្រោងទី៣ ការងារស្តារឡើងវិញផ្លូវក្រាលល្បាយថ្ម ភ្នំ ចំនួន ១ខ្សែ ប្រវែងជាង ១១ ពាន់ម៉ែត្រ ស្ថិតក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង ដោយផ្លូវទាំងអស់នេះ នាយកដ្ឋាន វិស្វកម្ម បានអនុវត្តសម្រេចតាមផែនការ រហូតឈានមកបញ្ចប់សុពលភាពនាពេលនេះ។
ជុំវិញការស្ថាបនានេះ, ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ, ដែលបាន ខិតខំប្រឹងប្រែងអនុវត្តសម្រេចតាមផែនការ ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ទោះផ្លូវទាំងនេះបានបញ្ចប់សុពលភាពក៏ដោយ, ដែល នេះគឺជាការចូលរួមដ៏ធំធេងជាមួយរាជរដ្ឋាភិបាល លើការស្ថាបនាផ្លូវនូវជនបទ និងក៏ជាការចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងដែរ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។
ឯកឧត្តម ជី ស៊ីថា ក៏បានលើកឡើងពីគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាល ដែលបានស្តារប្រទេសជាតិពីបាតដៃទទេ ឈានមកការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាក់ស្តែងការស្ថាបនាផ្លូវទាំងអស់នេះជាដើម គឺជាការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ទាក់ទិនបញ្ហាផ្លូវនេះ ឯកឧត្តមរដ្ឋលេខាធិការ បាន អំពាវនាវដល់អាជ្ញាធរនិងប្រជាពលរដ្ឋ សូមចូលរួមថែទាំងផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យបានល្អ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ យូរអង្វែង។ សូមបញ្ជាក់ថា នៅក្នុងការចុះពិនិត្យផ្លូវនិងសំណង់សិល្បការ្យខាងលើនេះ, ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ា១៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ