ព័ត៌មាន
សម្ដេចតេជោ៖ ប្រកាសបិទ «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ប៉ុន្តែមិនមែនបញ្ចប់ការប្រយុទ្ធជំងឺកូវីដ-១៩
តាមរយៈសារជាសំឡេងថ្ងៃនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ ២០២១” សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា យើងគ្រាន់តែប្រកាសបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅ តែជាកិច្ចការត្រូវអនុវត្តបន្តទៀត។
តាមរយៈសារជាសំឡេងថ្ងៃនេះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ ២០២១» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា យើងគ្រាន់តែប្រកាសបញ្ចប់ ព្រឹត្តិការណ៍ ២០ កុម្ភៈ ប៉ុន្តែការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅ តែជាកិច្ចការត្រូវអនុវត្តបន្តទៀត។

សម្ដេចតេជោថ្លែងបន្តថា កិច្ចការនេះ មិនអាចធ្វេសប្រហែសបានទេ សូមកុំឱ្យកើតមាននូវព្រឹត្តិការណ៍ដទៃទៀត សូមឱ្យការធ្លាក់ចុះនៃការស្លាប់ ធ្លាក់ចុះនៃការស្លាប់ និងឈានទៅ រកអត្រាសូន្យ នៃការស្លាប់នេះ ឱ្យនៅ បន្តទៀត តាមរយៈការខិតខំរបស់ប្រជាពលរដ្ឋម្នាក់ៗ គ្រួសារនីមួយៗ សហគមន៍នីមួយៗតាមរយៈការអនុវត្តនូវវិធានការសុខាភិបាល។
ជាមួយគ្នានេះ សម្ដេចជំរុញប្រជាពលរដ្ឋមកទទួលចាក់វ៉ាក់សាំងមូលដ្ឋាន និងវ៉ាក់សាំងជំរុញ ដោយសម្ដេចបញ្ជាក់ថា កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជន តាមរយៈជំនួយ ការបញ្ជាទិញ និងវ៉ាក់សាំងដែលនឹងត្រៀមផលិតនៅកម្ពុជានាពេលខាងមុខ។

សម្ដេច អំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីការពារជីវិតខ្លួនឯង សមាជិកគ្រួសារ និងសហគមន៍ ដើម្បីដំណើរការបើកប្រទេសឡើងវិញប្រព្រឹត្តទៅ ដោយរលូន។ ការរៀនរស់ជាមួយជំងឺកូវីដ-១៩ ជាការណ៍សំខាន់ ព្រោះនៅ ពេលខាងមុខ យើងមិនដឹងថា មានមេរោគបំប្លែងថ្មីអ្វីទៀតទេ ប៉ុន្តែប្រសិនយើងការពារខ្លួន ដោយអនុវត្តវិធានការសុខាភិបាល រួមទាំងការ ទទួលវ៉ាក់សាំងពេញលេញ គឺយើងអាចជម្នះ និងការពារខ្លួនបាន។
គួរបញ្ជាក់ថា បើតាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា ចាប់តាំងពីថ្ងៃទី ២០ កុម្ភៈ រហូតមកដល់ថ្ងៃទី ២០ ខែធ្នូ មានរយៈពេល ១០ខែនេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ឆ្លងជំងឺកូវីដ-១៩ ចំនួន ១២៤ ០២៣ នាក់ និងបាត់បង់ជីវិតចំនួន ៣ ០០៥ នាក់៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧