ព័ត៌មាន
ការធ្វើបទអន្តរាគមន៍ចំនួន៣ ក្រោមប្រធានបទទី១ “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពិធីបើកសន្និបាតក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អង្គសន្និបាតបានរៀបចំវេទិកាពិភាក្សាលើប្រធានបទទី១ ស្តីពី “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ៣ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖
– បទអន្តរាគមន៍ទី១ “ប្រសិទ្ធភាពនៃការអនុវត្តមុខងារភារកិច្ច និងការធ្វើទំនើបកម្មកិច្ចការផ្ទៃក្នុងរបស់ ក.ប.ទ.” ដោយ ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយកនៃអគ្គនាយករដ្ឋបាល ក.ប.ទ.
– បទអន្តរាគមន៍ទី២ ស្ដីពី “ការពង្រឹងមុខងារអធិការកិច្ចរបស់ ក.ប.ទ. ដោយ ឯកឧត្តម ង៉ាន់ ដានី អគ្គាធិការនៃអគ្គាធិការដ្ឋាន ក.ប.ទ. និង
– បទអន្តរាគមន៍ទី៣ ស្ដីពី “ការពង្រឹងមុខងារសវនកម្មផ្ទៃក្នុងរបស់ ក.ប.ទ.” ដោយលោក ឃុន សុផល ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង ក.ប.ទ.។
ជារួម បទអន្តរាគមន៍ទាំង៣ ខាងលើនេះ រំលេចអំពីសមិទ្ធផលសំខាន់ៗដែល ក.ប.ទ. សម្រេចបាន ក្នុងរយៈពេល ៥ ឆ្នាំ លើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ឱ្យស្របតាមគោលការណ៍ លើកទឹកចិត្តនិងលើកកម្ពស់សុខុមាលភាពមន្រ្តី ដែលក្នុងនោះមានដូចជា (១)ការងារកែទម្រង់ការគ្រប់គ្រងរដ្ឋបាល (២)ការងារកែទម្រង់ហិរញ្ញវត្ថុ (៣)ការងារកែទម្រង់ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស (៤)ការងារនីតិកម្ម និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ (៥) ការងារកែទម្រង់អង្គភាព និង(៦)ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង។
គូសបញ្ជាក់ថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏មានសារៈសំខាន់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ប្រសិទ្ធភាពនិងផលិតភាពការងារ។ ក.ប.ទ. បានកំណត់យកការកែលម្អនិងការពង្រឹងគុណភាព នៃកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ ការគ្រប់គ្រងនិងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស នីតិកម្ម កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការកែទម្រង់អង្គភាព ជាមួយនឹងការពង្រឹងកិច្ចការអធិការកិច្ច និងសវនកម្មផ្ទៃក្នុង គឺជាស្នូលនៃបេសកកម្មការងាររបស់ខ្លួន ដែលត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានជោគជ័យ ដើម្បីបង្កើតបានជាមូលដ្ឋានគ្រឹះសម្រាប់គាំទ្រដល់ការងារនៃវិស័យក្រោមការទទួលខុសត្រូវរបស់ ក.ប.ទ.៕









-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន