ព័ត៌មាន
ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានជួយស្វះស្វែងត្រៀមទឹកសម្រាប់ស្រោចស្រពស្រូវប្រាំងពួកគាត់នាពេលខាងមុខ
កំពង់ឆ្នាំង៖ ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានអោយក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរខេត្ត ស្រុក ឃុំ ចុះជួយប្រជាកសិករគ្រប់ទីកន្លែង ដោយបានរកប្រភពទឹក និងបានដាក់គ្រឿងចក្រជីកស្តារប្រឡាយ ត្រៀមដាក់ម៉ាស៊ីនបូមទឹកបង្ហូរទឹកស្រោចស្រព មិនអោយខ្វះខាតទឹកដូចឆ្នាំកន្លងទៅឡើយ។
ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ ពួកគាត់សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ឆ្នាំង មានសម្តេចមហាមន្ត្រី គុយ សុផល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារថ្នាក់ជាតិ ក្រោមជាតិទាំងអស់ អរគុណដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរកសិកម្ម និងធនធានទឹក ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាកសិករនៅក្នុងខេត្តកំពអ់ឆ្នាំង ដោយបានចុះជួបប្រជាកសិករគ្រប់ទីកន្លែង ទោះមានផលប៉ះពាល់ ឬមិនមានផលប៉ះពាល់ពីបញ្ហាទឹកក៏ដោយ តែក្រុមការងារបានចុះទៅដល់ទីតាំងស្រែប្រាំងប្រជាកសិករ និងបានពិនិត្យមើលប្រភពទឹក និងគុណភាពស្រូវ ត្រៀមទឹកសម្រាប់ជួយស្រោចស្រពពេលប្រជាកសិករខ្វះខាតទឹកនាពេលខាងមុខ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ក្រុមការងារថ្នាក់ជាតិ ក្រោមជាតិក្រុមការងារក្រសួង និងមន្ទីរធនធានទឹក រួមនិងក្រសួងមន្ទីរកសិកម្ម បានចុះពិនិត្យស្រែស្រូវប្រជាកសិករ ដើម្បីត្រៀមជួយដោយក្នុងនោះត្រៀមស្តាប្រឡាយនៅក្នុងស្រុកបរិបូណ៌ចំនួន៣ខ្សែ ត្រៀមម៉ាស៊ីនបូមទឹក ត្រៀមប្រភពទឹក នឹងជួយដល់ប្រជាកសិករភ្លាមៗនៅពេលស្រូវប្រាំងឆ្នាំនេះខ្វះទឹកស្រោចស្រព។ ស្រូវប្រាំងដែលបានធ្វើក្នុងខេត្តកំពង់ឆ្នាំងឆ្នាំ២០២៥នេះ មានប្រមាណជិត៦ម៉ឺនហិកតា ដែលក្នុងចំណោមស្រូវទាំងជិត៦ម៉ឺនហិកតានេះ មិនទាន់មានកន្លែងណាមួយប្រឈមនឹងការខ្វះខាតទឹកស្រោចស្រពនៅឡើយទេ ដោយប្រជាកសិករបាន និងកំពុងប្រើប្រាស់ម៉ាស៊ីនផ្ទាល់ខ្លួនបូមទឹកយកមកស្រោចស្រព ចំណែកផលស្រូវឆ្នាំនេះល្អជាងឆ្នាំទៅ និងអាចទទួលផលបានចាប់ពី៦តោនឡើងទៅក្នុង១ហិកតា ៕ កាំង ហុងវាស្នា

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ