ព័ត៌មាន
អភិបាលខេត្តប៉ៃលិនអញ្ជើញបើកការដ្ឋានកសាងផ្លូវកៅស៊ូDBSTជាង៥ពាន់ម៉ែត្រនៅក្នុងក្រុងប៉ៃលិន
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សា ខេត្ត នាថ្ងៃទី០៥ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានកសាងផ្លូវក្រាលកៅស៊ូ DBST កំណាត់ផ្លូវខេត្ត លេខ១ PL១ ប្រវែង៥១០០ម៉ែត្រ ទទឹង៧ម៉ែត្រ នៅក្នុងសង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព និងមាគ៌ាដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថិរភាពនយោ បាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុក មានការ អភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធារឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ ដូច្នេះប្រជាពលរដ្ឋត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដោយចៀសវាងការចាញ់បោកការញុះញង់ របស់ជនអគតិមួយក្តាប់តូច ។
លោកជំទាវ បានបញ្ជាក់ថា ហេដ្ឋរចនាសម្ព័ន្ធគមនាគមន៍ ពិតជាមានសារសំខាន់ណាស់ បមើឱ្យ ផ្នែកសេដ្ឋកិច្ច ទេសចរណ៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបន្ទាប់ពីស្ថាបនារួចរាល់ ផ្លូវ១ខ្សែនេះ នឹងអាចសម្រួលការធ្វើដំណើរ និងការដឹកជញ្ជូនកាន់តែមានភាពងាយស្រួល។ បច្ចុប្បន្ននេះ អាជ្ញាធរខេត្ត កំពុងខិតខំរៀបចំសណ្តាប់ធ្នាប់ និងកែលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ដូចជា ការក សាងហេដ្ឋារចនាសម្ព័ន្ធ កែលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ ការសម្អាតអនាម័យបរិស្ថាននៅ តាមទីសាធារណៈ និងតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយ មានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅ ទេស ចរណ៍ សម្រាប់ថ្ងៃអនាគត។
នៅក្នុងឱកាសនេះដែរ លោកជំទាវ បាន ស្រីមុំ បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យនាំគ្នាចូលរួមគោ រពច្បាប់ចរាចរណ៍ និងរួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសផ្លូវ ស្ពាន ដើម្បីប្រ យោជន៍យូរអង្វែង ។
លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវក្រាលកៅស៊ូDBST ដែលចាប់ផ្ដើមកសាងនាពេលនេះ គឺជាកំណាត់ផ្លូវខេត្តលេខ ១ PL១ មានប្រវែង៥១០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងចិញ្ចើមក្រាលដីល្បាយថ្ម ១ម៉ែត្រ សងខាង ស្ថាបនាប្រព័ន្ធលូបង្ហូរទឹក (លូអ៊ុយ) មុខកាត់ ១ម៉ែត្រ×០,៨០ម៉ែត្រ ប្រវែង២៥០ម៉ែត្រ ស្ថាបនាលូមូលកាត់ទទឹងថ្នល់អង្កត់ផ្ចិត ១ម៉ែត្រ ប្រវែង១២ម៉ែត្រ ចំនួន១៣កន្លែង និងដំឡើងបរិក្ខារចរាចរណ៍ ដោយផ្លូវនេះឆ្លងកាត់សង្កាត់ចំនួន០២ គឺសង្កាត់ទួលល្វា (ភូមិអូរច្រាលិច ភូមិអូរច្រាលើ ភូមិវាលវង់ និងភូមិថ្មី) និងសង្កាត់ប៉ៃលិន (ភូមិទួលខៀវ និងភូមិបរឌិន នៀវ) ផងដែរ ៕








-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា