ព័ត៌មាន
សម្តេចតេជោ រំលឹកជាថ្មី លែងឲ្យមានរថយន្តអត់ពន្ធនៅលើដងផ្លូវទៀតហើយ
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលគយ នាព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលគយ នាព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា នឹងលែងឲ្យមានរថយន្តអត់ពន្ធនៅលើដងផ្លូវទៀតហើយ។ ដូច្នេះ ម្ចាស់យានយន្តនានា ត្រូវឆាប់មកបង់ពន្ធ ដើម្បីបានចំណេញ១០ ភាគរយ។


សម្ដេចតេជោ បានលើកឡើងថា៖ «ខ្ញុំសូមប្រកាសសារជាថ្មី មិនអនុញ្ញាតឱ្យមានឡាន ឬម៉ូតូ នៅលើផ្លូវ ដោយគ្មានការបង់ពន្ធនោះទេ។ ដូច្នេះ សល់តែប៉ុន្មានថ្ងៃទៀត ថ្ងៃនេះ ថ្ងៃទី២៣ សល់តែ៨ ថ្ងៃទៀតទេ ឱសានវាទ និងការអនុគ្រោះ១០ ត្រូវចូលឲ្យលឿន ដើម្បីបង់បានចំណេញ ១០ ភាគរយ»។ បើតាមសម្តេចតេជោ បន្ទាប់ពីនោះ គឺត្រូវបង់ពន្ធពេញ១០០ តែម្ដង មានន័យថា ឡាននោះ តម្លៃ ៥០០០០ដុល្លារ គឺបង់៥០០០០ដុល្លាពេញតែម្ដង ។ ប៉ុន្តែ បើចូលបង់ពន្ធមុនថ្ងៃទី៣១ ធ្នូ នេះ នឹងទទួលបានភាពអនុគ្រោះ១០ភាគរយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការអនុគ្រោះម្ដងហើយម្ដងទៀត ភាពច្រំដែលនឹងនៅតែបន្ត ហើយរថយន្តចង្កូតស្តាំ ឡានអត់ពន្ធ ជ្រកក្រោមនេះ ជ្រកក្រោមនោះ មិនអនុញ្ញាតឱ្យមានទៀតទេ។ អស់លោកគយ ត្រូវធ្វើកិច្ចការងារនេះ ដើម្បីប្រមូលឡានដែលអត់មានពន្ធនេះទុក ឬផាកពិន័យទៅតាមគោលការណ៍ ដែលមានរួចមកហើយ។


សូមបញ្ជាក់ថា ថ្មីៗនេះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវដល់ម្ម្ចាស់រថយន្ត ដែលជ្រកក្រោមស្លាកលេខផ្សេងៗ ដូចជា ខ.ម, ន.ប ឬ រដ្ឋ រួសរាន់មកបង់ពន្ធឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការអនុគ្រោះពន្ធ១០ ភាគរយ ត្រឹមថ្ងៃទី៣១ ខែធ្នូ ខាងមុខ។ ដោយឡែក ម្ចាស់រថយន្តចង្កូតស្តាំមានស្រាប់ក្នុងស្រុក ត្រូវតែកែចង្កូតពីស្តាំមកឆ្វេង ដើម្បីឲ្យស្របច្បាប់ចរាចរណ៍ផ្លូវគោករបស់កម្ពុជា។ លោក បានសង្កត់ធ្ងន់ថា ករណីដែលរឹងទទឹង គឺបន្ទាប់ពីមន្ត្រីមានសមត្ថកិច្ចចាប់បង្ក្រាបបាន នឹងតម្រូវឲ្យបំបែកជាគ្រឿងបន្លាស់ ឬកម្ទេចចោលតែម្តង។
គិតចាប់ពីថ្ងៃទី៩ ខែកញ្ញា រហូតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើយានយន្តគ្មានពន្ធ ទាំងចង្កូតឆ្វេង និងស្តាំ ដែលជ្រកក្រោមស្លាកផ្សេងៗ ចំនួនសរុបជាង២៧ លានដុល្លារអាមេរិក ស្មើនឹងយានយន្តចំនួនជាង២.៦០០ គ្រឿង។ ក្នុងនោះ រថយន្តចង្កូតសាំ្ត មានចំនួន១.៥០០ គ្រឿង ស្មើនឹងទឹកប្រាក់១០,៨ លានដុល្លារ។ រីឯ រថយន្តចង្កូតឆ្វេង មានចំនួនជាង ១.៣០០ គ្រឿង ស្មើនឹងទឹកប្រាក់សរុប ១៧,៦ លានដុល្លារ៕
អត្ថបទពី៖ KPT
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង
-
កីឡា1 week agoការប្រកួតជឺជីតស៊ូជើងឯកអាស៊ីអាគ្នេយ៍ជាឱកាសល្អសម្រាប់កម្ពុជាត្រៀមប្រកួតកីឡាអាស៊ីនៅជប៉ុនខែក្រោយ
-
ព័ត៌មាន6 days agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoសមាជិកថ្មីជាង៣ពាន់នាក់ នៅខណ្ឌទទួលគោក រាជធានីភ្នំពេញ ត្រូវបានប្រកាសបញ្ចូលជាសមាជិកបក្សប្រជាជន
-
ព័ត៌មាន1 week agoម្ចាស់សិប្បកម្មរីករាយដែលទេសចរអន្តរជាតិចាប់អារម្មណ៍ចំពោះផលិតផលខ្មែរ