ព័ត៌មាន
បញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំង អាជ្ញាធរស្រុកបរិបូណ៌ និងខ័ណ្ឌរដ្ឋបាលជលផល ចុះផ្សព្វផ្សាយអោយប្រជានេសាទគោរពច្បាប់ស្តីពីជលផល ដើម្បីនិរន្តរភាពមច្ឆាជាតិទឹកសាប
កំពង់ឆ្នាំង៖ បញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំង អាជ្ញាធរស្រុកបរិបូណ៌ និងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះផ្សព្វផ្សាយអោយប្រជានេសាទគោរពច្បាប់ស្តីពីជលផល ដើម្បីនិរន្តរភាពមច្ឆាជាតិទឹកសាប ជាពិសេសប្រាប់ពួកគាត់អោយដឹងពីកម្លាំងកងទ័ពជាច្រើនអង្គភាពកំពុងចុះកំទេចរាល់បទល្មើសទាំងឡាយណាដែលធ្វើខុសពីច្បាប់ ដោយមិនមានការលើកលែងឡើយ។ ដោយឡែកអ្នកតវ៉ាពេលកម្លាំងកងទ័ពកំពុងបង្ក្រាបបទល្មើស នឹងត្រូវប្រឈមជាមួយផ្លូវច្បាប់ផងដែរ។
លោក ប៉ាត សាវ៉ាន អភិបាលរងស្រុកបរិបូណ៌បានថ្លែងថា៖ សូមប្រជានេសាទទាំងអស់ ត្រូវចូលរួមគោរពច្បាប់ស្តីពីជលផលអោយបាន ព្រោះថាពេលនេះ នៅលើផ្ទៃទន្លេសាបរបស់យើង បងប្អូនបាននេសាទខុសទៅនឹងច្បាប់កាន់តែច្រើន ម្លោះហើយកម្លាំងកងទ័ពដែលជាកម្លាំងជំនួយដល់កម្លាំងកងរាជអាវុធហត្ថ និងនគរបាលនោះ បានចេញមកជួយបង្ក្រាបបទល្មើសទាំងនោះទាល់តែអស់ ដើម្បីអោយផលនេសាទទឹកសាបយើងបានកើនឡើងវិញ និងមាននិរន្តរភាព។ អ្វីដែលបងប្អូនបានសំណូមពរក្នុងថ្ងៃនេះ យើងខ្ញុំនឹងជួយប្រាប់បន្តអោយថ្នាក់ដឹកនាំលោកបានដឹង និងដោះស្រាយ។
លោកឧត្តមសេនីយ៍ត្រីយ៍ អ៊ុ សុភា បញ្ជាការប្រតិបត្តការសឹករងកំពង់ឆ្នាំងបានថ្លែងថា៖ ដោយគោរពតាមបទបញ្ជារបស់ថ្នាក់លើ កម្លាំងកងទ័ពតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំង កម្លាំងទ័ពពិសេស៩១១ កងពលតូចលេខ៧០ និងកម្លាំងកងទ័ពនៅអង្គភាពផ្សេងៗទៀត នឹងចូលរួមសហការចុះបង្ក្រាបបទល្មើសនៅតាមដងទន្លេសាប ព្រែក បឹងបួរក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងអោយអស់ ព្រោះក្នុងរយៈពេលនេះ កម្លាំងកងទ័ពកំពុងចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់។ ការដាក់បទល្មើសនេសាទ មានរបាំងស្បៃមុង របាំងសាច់អួនវែងៗខុសច្បាប់ របាំងបិទភ្ជិតព្រែក ការរុញជន ឬរុញយ៉ាំងកាវ ការដាក់សម្រាស់ ការឆក់ត្រជាក់ ឬឆក់ក្តៅ សុទ្ធតែជាបទល្មើសនេសាទដែលបំផ្លាញពូជមច្ឆាជាតិ ដោយមិនគួរលើកលែងអោយបានឡើយ។ កងកម្លាំងប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងកងទ័ពនៃអង្គភាពផ្សេងទៀត នឹងបន្តការបង្ក្រាបបទល្មើសរបាំងសាច់អួន របាំងស្បៃមុង និងសម្រាស់ ដូចភ្លៀងរលឹម មិនអោយកើតមានបទល្មើសធំៗ វែងៗ ក្នុងដែនទឹកខេត្តកំពង់ឆ្នាំងទៀតឡើយ។
លោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានណែនាំប្រជាពលរដ្ឋ ជួយចូលរួមសហការជាមួយកម្លាំងជលផល កម្លាំងកងទ័ព កម្លាំងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការបង្ក្រាបបទល្មើសនេសាទទាំងអស់ដែលកើតមាន និងសូមេជួយផ្តល់ជាព័ត៌មានសំងាត់មកកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ឬជលផល ដើម្បីចាប់អោយបាននូវមេក្លោង ឬអ្នកនៅពីក្រោយបទល្មើសទាំងនេះ ៕ កាំង ហុងវាស្នា











-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល