ព័ត៌មាន
ក្រសួងកសិកម្ម និងអង្គការ យូនីដូ សហការគ្នាបង្កើតព្រឹត្តិការណ៍ចម្អិនម្ហូបធ្វើពីត្រីខ្មែរ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ក្រោមកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប បានរៀបចំពិធីបង្ហាញការចម្អិនម្ហូបរបស់គម្រោង CAPFISH-Capture៖ ភោជនាហារធ្វើពីត្រីខ្មែរ ក្រោមប្រធានបទ «បរិភោគត្រីក្នុងស្រុក៖ ជាអាហារសុខភាពដើម្បីអភិវឌ្ឍន៍សហគមន៍» ក្នុងគោលដៅផ្សព្វផ្សាយអំពីសិល្បៈដ៏សម្បូរបែបក្នុងការចម្អិនម្ហូបដោយប្រើប្រាស់ត្រីក្នុងស្រុក និងលើកកម្ពស់ការអភិវឌ្ឍវិស័យជលផល។
ក្នុងសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ពិធីបង្ហាញការចម្អិនម្ហូបធ្វើពីត្រីខ្មែរនេះ បានឆ្លុះបញ្ចាំងអំពីតម្លៃមិនអាចកាត់ថ្លៃបាននៃការផ្សារភ្ជាប់គ្នា រវាងធនធានជលផលនិងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណកាល និងបានបង្កើតឱកាសអាជីវកម្មសម្រាប់សហគ្រាសជលផលខ្នាតមីក្រូ តូច និងមធ្យម (MSMEs) ជាពិសេសសហគ្រាសគ្រប់គ្រងដោយស្រ្តីនិងយុវវ័យ។
កម្មវិធីនេះបានផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋាន សហគ្រាសកែច្នៃជលផល តំណាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ បានជួបពិភាក្សានិងប្រឹងប្រែងរួមគ្នាដើម្បីលើកកម្ពស់និងផ្សព្វផ្សាយអំពីការចម្អិនមុខម្ហូបផ្សេងៗពីត្រីឱ្យបានទូលំទូលាយនិងជំរុញឲ្យកាន់តែមានតម្រូវការបរិភោគផលិតផលជលផលប្រកបដោយនិរន្តរភាព ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនក្នុងពេលបច្ចុប្បន្ននិងមនុស្សជំនាន់ក្រោយៗជាបន្តទៀត។ វិស័យជលផល បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងដោយហេតុថា ប្រូតេអ៊ីននៃរបបអាហារសម្រាប់គ្រួសារខ្មែរ ៧៦% ទទួលបានមកពីត្រី បន្ថែមលើការបង្កើតការងាប្រមាណជា ២ លាននៅទូទាំងប្រទេស។
គ្រួសារខ្មែរទូទៅ នៅតែបន្តពេញនិយមទទួលទានមុខម្ហូបបែបប្រពៃណីខ្មែរដូចជា ប្រហុកខ្ទិះ ត្រីងៀត ផ្អក និងត្រីឆ្អើរជាដើម។ ប៉ុន្តែដោយមើលឃើញពីនិន្នាការសកលបានកំពុងជះឥទ្ធិពលមកលើទម្លាប់នៃការបរិភោគនិងចំណង់ចំណូលចិត្តរបស់យុវវ័យនាពេលបច្ចុប្បន្នឲ្យងាកមកទទួលទានមុខម្ហូបបែបបរទេស កម្មវិធីរបស់យើងបានអញ្ជើញចុងភៅមកពីវិទ្យាស្ថានម្ហូបអាហារកម្ពុជា (ACAC) ដើម្បីចម្អិនម្ហូបប្រកបដោយភាពច្នៃប្រឌិតនូវមុខម្ហូបបែបសម័យមផ្សេងៗដូចជា ស៊ូស៊ី និងសាស៊ីមីធ្វើពីត្រីខ្មែរជាដើម ក្នុងគោលដៅបង្ហាញពីភាពសម្បូរបែបនៃផលិតផលជលផលកម្ពុជានិងសារៈសំខាន់នៃការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។
លោក Gunther BEGER នាយកគ្រប់គ្រងអគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃអង្គការ UNIDO បានមានប្រសាសន៍ថា កិច្ចសហការរបស់យើងជាមួយក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធ មានសារៈសំខាន់ណាស់សម្រាប់បណ្តុះគំនិតច្នៃប្រឌិត ដើម្បីឲ្យធានាមានភាពរស់រវើកនិងភាពប្រកួតប្រជែងរបស់វិស័យជលផល។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ ពិតជានឹងរួមចំណែកជំរុញឲ្យមានការផ្លាស់ប្តូរនិងធានានូវអនាគតដ៏ស្រស់ផូរផង់សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
លោក ឃួន អេវីរ៉ាត លេខាទី១ អនុប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចាត់ទុកព្រឹត្តិការណ៍នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុបក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យជលផលរបស់កម្ពុជាប្រកបដោយចីរភាព តាមរយៈការជួយឱ្យសហគមន៍មូលដ្ឋានរីកចម្រើននិងការពារធនធានធម្មជាតិក្នុងពេលដំណាលគ្នា។ ការលើកស្ទួយមុខម្ហូបធ្វើពីត្រីខ្មែរ មិនត្រឹមតែបង្កើតវប្បធ៌មនៃការទទួលបានអាហារមានសុវត្ថិភាពដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏រួមចំណែកជំរុញផ្នែកទេសចរណ៍និងពន្លឿនកំណើនសេដ្ឋកិច្ចផងដែរ»។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបានគូសបញ្ជាក់ថា ធនធានជលផលនៅកម្ពុជាមានច្រើនសម្បូរបែបតាំងពីបុរាណកាលមកទល់បច្ចុប្បន្ន ដូចមានបង្ហាញតាមរយៈចម្លាក់មច្ឆជាតិនៅលើថែវនៃប្រាសាទអង្គរវត្តនិងប្រាសាទបាយ័ន។ ភាពសម្បូរបែបនេះ ក្រៅពីជួយឱ្យប្រជាជនមានហូប មានន័យថាមានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្រសួងក៏បានគិតគូរដល់ការជំរុញជីវភាពប្រជានេសាទនិងវារីវប្បករឱ្យមានបានថែមទៀត ដោយសហការជាមួយអង្គការដៃគូក្នុងការគាំទ្រនិងលើកទឹកចិត្តឱ្យប្រជានេសាទនិងវារីវប្បករចេះប្រើប្រាស់ធនធានជលផលដើម្បីបង្កើនតម្លៃបន្ថែមខ្ពស់ តាមរយៈការកែច្នៃជាម្ហូបប្រណិត ឈ្ងុយឆ្ងាញ់ និងសម្បូរជីវជាតិល្អសម្រាប់សុខភាព។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែរក្សាជំហរនិងការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងដ៏រឹងមាំជាមួយភាគីពាក់ព័ន្ធ ដើម្បីធានាបានវិបុលភាពនិងនិរន្តរភាពរបស់វិស័យជលផលកម្ពុជា។ ក្រសួងស្វាគមន៍រាល់គំនិតផ្តួចផ្តើមថ្មីៗដែលគាំទ្រដល់វិស័យដ៏សំខាន់នេះ បន្ថែមលើវឌ្ឍនភាពដែលយើងទទួលបានមកទល់ពេលនេះតាមរយៈភាពជាដៃគូ៕

-
ព័ត៌មាន1 week ago
កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសមាគមគ្រូពេទ្យ ត្រចៀក ច្រមុះ បំពង់ក សល្យសាស្រ្ត ក្បាល និងក អាស៊ាន លើកទី២១
-
ព័ត៌មាន1 week ago
ក្រសួងមហាផ្ទៃកម្ពុជា ចាត់ទុកសកម្មភាពអាជ្ញាធរថៃចូលឈូសឆាយដីធ្លីពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មាន1 week ago
ស.ស.យ.ក ខណ្ឌច្បារអំពៅ បន្តនាំអំណោយ និងថ្នាំការពាររោគសើរស្បែក ជូនដល់បងប្អូនពលរដ្ឋនៅតំបន់បឹងព្រលិត ដែលរងផលប៉ះពាល់ដោយទឹកជន់
-
ព័ត៌មាន1 day ago
កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន2 days ago
ក្រោយស្ងប់ស្ងាត់៣យប់ ថៃ បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត
-
ព័ត៌មាន1 week ago
ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃទី១២តុលានេះ
-
ព័ត៌មាន1 week ago
អង្គភាពស៊ីម៉ាក់ស្នើរដ្ឋាភិបាលជប៉ុនតាមរយៈ JICA បន្ដគាំទ្រវិស័យសកម្មភាពបោសសម្អាតមីននៅកម្ពុជា
-
ព័ត៌មាន1 week ago
សកម្មភាពរបស់កងកម្លាំងចម្រុះរបស់ថៃ ជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើ ៤ចំណុច