ព័ត៌មាន
លោកជំទាវ ឱ វណ្ណឌីន បញ្ចេញសៀវភៅស្ថាដៃថ្មីមានចំណងជើងថា «១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩» ដើម្បីដាស់តឿនពលរដ្ឋកុំឱ្យភ្លេចថែទាំសុខភាព
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ចេញសៀវភៅ ជាស្ថាដៃថ្មី មក្រោមចំណងជើងថា «១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩» ដើម្បីក្រើនរម្លឹក និងដាស់តឿនប្រជាពលរដ្ឋ កុំឱ្យភ្លេចថែទាំសុខភាព។
ដោយភ្ជាប់មកជាមួយពាក្យជូនពរ និងការដាស់តឿនផ្នែកសុខភាព លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបានបញ្ចេញសៀវភៅថ្មី ជាស្នាដៃទី២ ក្រោមចំណងជើងថា “១០៩៩ ថ្ងៃ ក្នុងសមរភូមិព័ត៌មានកូវីដ-១៩ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ នៅកម្ពុជា ឆ្នាំ២០២០ ដល់ ឆ្នាំ២០២២” ។
សៀវភៅដែលបានចេញជាពីរភាសារនេះ គឺជាការម្លឹកឡើងវិញ ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះ លោកជំទាវ ឱ វណ្ណឌីន ក៏ជាតួអង្គសំខាន់មួយរូបផងដែរ ក្នុងការងារ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពី ជំងឺរាតត្បាតសកល កូវីដ ១៩។
តាមរយៈការបញ្ចេញស្នាដៃថ្មីនេះ លោកជំទាវ បានក្រើនរម្លឹកផ្នែកសុខភាព ដោយលើកជាពាក្យស្លោកថា៖ ”បុគ្គលម្នាក់ គឺជាអ្នកអប់រំ និងជាអ្នកថែទាំសុខភាពក្រុមគ្រួសាររបស់ខ្លួនបានល្អប្រសើរបំផុត” ដោយមិនត្រូវរងចាំ ទាល់តែឈឺហើយទើបទៅរកការព្យាបាលនោះឡើយ ដោយអនុលោមតាមអភិក្រម “ការពារ ប្រសើជាងព្យាបាល” ដែលគ្រួសារនីមួយៗ ត្រូវតែប្រកាន់យក ដើម្បីនាំសមាជិកគ្រួសារ ឆ្ពោះទៅរកការចៀសផុតនូវជំងឺដង្កាត់នានាដែលអាចការពារបាន ជាពិសេសសូមចូលរួមអនុវត្តន៍ទាំងអស់គ្នានូវសារអប់រំសុខភាព “តិចអំបិល តិចខ្លាញ់ តិចស្ករ និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ព្រមទាំងបញ្ឈប់ការប្រើប្រាស់ផលិតផលថ្នាំជក់ រួមទាំងបារីអេឡិចត្រូនិក” ដែលជាកត្តាបង្កឱ្យមានជំងឺមិនឆ្លងផងដែរ៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN