ព័ត៌មាន
ចង់បានសុខភាពល្អ គប្បី “តិចខ្លាញ់ តិចអំបិល តិចស្ករ និងកុំពិសារគ្រឿងស្រវឹងនិងថ្នាំជក់”
ភ្នំពេញ៖ មន្រ្តីជំនាញផ្នែកសុខាភិបាល បានផ្ញើរសារថា ប្រជាពលរដ្ឋដែលចង់បានសុខភាពល្អ និងគេចផុតពីជំងឺមិនឆ្លង គប្បីត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិលឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក, កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង និងកុំពិសារថ្នាំជក់។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ជំងឺមិនឆ្លង ទី១.គឺមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ២. ជំងឺនេះនឹងឈឺបន្តិចម្តងៗ នាពេលខាងមុខ ៣. ជំងឺនេះ មានលក្ខណៈរ៉ាំរ៉ៃ និងស្មុគស្មាញ និង៤. ជំងឺនេះប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ជំងឺមិនឆ្លងបានសម្លាប់មនុស្សប្រមាណយ៉ាងតិច ៤១លាននាក់ ជារៀងរាល់ឆ្នាំ ស្មើនឹង ៧៥% នៃករណីស្លាប់ទាំងអស់នៅទូទាំងពិភពលោក។ ដោយឡែក នៅក្នុងប្រទេសកម្ពុជា ជំងឺមិនឆ្លង ចំនួន ៤ប្រភេទ រួមមាន៖ ជំងឺបេះដូងសសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ បាននិងកំពុងមានការកើនឡើង និងសម្លាប់ប្រជាជនកម្ពុជាជិត ៦ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤% នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលជំងឺមិនឆ្លងទៅក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីសម្រេចឲ្យបានការថយចុះ ១/៣ នៃអត្រាមរណភាពមុនអាយុដោយសារជំងឺមិនឆ្លងត្រឹមឆ្នាំ២០៣០។ ជំងឺមិនឆ្លងខាងលើ ដែលកំពុងជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយនៅកម្ពុជា ក៏ដូចជានៅលើសកលលោក ដោយហេតុថា ជំងឺមិនឆ្លងទាំងនេះ គឺអាចការបារបានរហូតដល់ទៅ ៨០% តាមរយៈការមានរបបរអាហារឲ្យបានត្រឹមត្រូវ តិចអំបិល តិចស្ករ តិចខ្លាញ់ មានលំហាត់ប្រាណ កុំប្រើប្រាស់គ្រឿងស្រវឹង និងផលិតផលថ្នាំជក់ជាដើម៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧