ព័ត៌មាន
ប្រធានបទទី៤ “ការងារវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស័យឌីជីថល” ត្រូវបានលើកយកមកពិភាក្សាបន្តនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល
នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយបទអន្តរាគមន៍ពាក់ព័ន្ធនឹងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ការងារវិស័យប្រៃសណីយ៍ ការងារវិស័យទូរគមនាគមន៍ ដែលថ្ងៃទី២នៃអង្គសន្និបាតគឺប្រធានបទទី៤ ស្តីពី “ការងារវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងវិស័យឌីជីថល” ដែលវេទិកានេះ សម្របសម្រួលដោយ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក.ប.ទ. ដោយក្នុងនោះមានបទអន្តរាគមន៍ចំនួន ៣ ត្រូវបានលើកយកមកពិភាក្សារួមគ្នា ដូចខាងក្រោម៖
-បទអន្តរាគមន៍ស្តីពី “ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ថ្នាល DG SuperApp និងបរិវត្តកម្មឌីជីថល” ដោយឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ. )
– បទអន្តរាគមន៍ស្តីពី “បច្ចុប្បន្នភាពនៃការធ្វើអភិបាលកិច្ចនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិតរបស់ ក.ប.ទ.” ដោយ លោក អ៊ិន សុវណ្ណ ប្រធាននាយកដ្ឋានបរិវត្តកម្មរដ្ឋាភិបាលឌីជីថលនៃអគ្គលេខាធិការដ្ឋាន គ.រ.ឌ.
– បទអន្តរាគមន៍ស្តីពី “កាលានុវត្តភាពនៃការអភិវឌ្ឍសន្តិសុខសាយប័ររបស់ ក.ប.ទ.” ដោយលោក ជា លីនណា អ្នកជំនាញជាន់ខ្ពស់សន្តិសុខសាយប័រនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (Information and Communications Technology – ICT) ត្រូវបានរាជរដ្ឋាភិបាលផ្ទេរមកឱ្យ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ ក.ប.ទ. តាមព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/១០៦០ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ស្តីពីការផ្ទេរអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ព័ត៌មានវិទ្យា (NiDA) ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ក.ប.ទ. វិញ។ ជានិន្នាការនៃឧត្តមានុវត្តន៍អន្តរជាតិ វិស័យ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន រួមបញ្ចូលគ្នាជាវិស័យឌីជីថល (Digital) តែមួយ ដែលទស្សនៈនេះ ត្រូវបានកំណត់ទាំងនៅកម្រិតតំបន់និងក្នុងពិភពលោក ក៏ដូចជាកម្រិតអង្គការអន្តរជាតិ ដូចជា OECD, ITU, World Bank, និង UN ជាដើម។
ដើម្បីគ្រប់គ្រងនិងអភិវឌ្ឍវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព ដែលអាចឆ្លើយតបទៅនឹងកម្មវិធី នយោបាយ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌ គោលនយោបាយនានា ដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ក.ប.ទ. បានដាក់ចេញសកម្មភាពការងារគ្រប់គ្រងលើ វិស័យឌីជីថលជារួម ការកសាងរដ្ឋាភិបាលឌីជីថល (DigitalGovernment) និងពលរដ្ឋឌីជីថល (Digital Citizen) ក៏ដូចជាការរួមចំណែក ក្នុងការពង្រឹងសន្តិសុខឌីជីថល (Digital Security) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល (Digital Economy and Society)។









-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន6 days agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ