ព័ត៌មាន
គណៈកម្មការទី១ នៃព្រឹទ្ធសភា ចុះ MoU ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីផ្ដល់ជំនួយផ្នែកច្បាប់ជួយពលរដ្ឋ
ភ្នំពេញ ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដើម្បីជួយការពារសិទ្ធិ បំពេញសិទ្ធិជូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាព ជាពិសេសស្ដ្រីងាយរងគ្រោះខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ ឲ្យមានភាពស្មើគ្នាចំពោះមុខច្បាប់។
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា និងមានការចុះហត្ថលេខាដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា និងលោក គី តិច ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន។
ឯកឧត្តម អ៊ុច បូររិទ្ធ បានកត់សម្គាល់ថា ការអនុស្សរណៈនាពេលនេះ បានបង្ហាញឲ្យឃើញនូវគោលដៅរួម ដែលមានសារៈសំខាន់ និងអត្ថប្រយោជន៍ក្នុងការផ្ដល់ការការពារ បំពេញសិទ្ធិតាមបញ្ញត្តិច្បាប់ ជូនប្រជាពលរដ្ឋកម្ពុជាដែលមានជីវភាពខ្សត់ខ្សោយងាយរងគ្រោះ ជាពិសេសចំពោះស្រ្ដីរងគ្រោះ ដែលខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ នៅក្នុងក្របខណ្ឌទូទាំងប្រទេស។
ដោយឡែក ឯកឧត្តម ងី ច័ន្ទ្រផល បានលើកឡើងថា ក្នុងបរិបទនៃព្រឹទ្ធសភានីតិកាលទី៥ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន, ព្រឹទ្ធសភា និងគ្រប់យន្តការទាំងអស់ បាននិងកំពុងអនុវត្តតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួនយ៉ាងសកម្ម ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជាផ្ទៃក្នុង និងបទប្បបញ្ញត្តិជាធរមាននានា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះម្ចាស់ឆ្នោត និងប្រទេសជាតិ។
ឯកឧត្តម ងី ច័ន្ទ្រផល បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា តាមរយៈស្មារតីនៃកិច្ចសហប្រតិបតិ្តការ និងការប្តេជ្ញាចិត្តខ្ពស់របស់គូភាគីយើងទាំងពីរ ដូចបានឆ្លុះបញ្ចាំងក្នុងអនុស្សរណៈនៃការយោគយល់នេះ នឹងសម្រេចបាននូវការអនុវត្តសកម្មភាពរួមគ្នា ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជន ស្របតាមការដឹកនាំដ៏ប៉ិនប្រសព្វ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី គី តិច បានឲ្យដឹងថា ដោយគោរពប្រតិបត្តិតាមគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន «ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន» ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយដល់ស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងពុំមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ បច្ចុប្បន្នក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មានចំនួន១២៩រូប ក្នុងនោះគណៈប្រតិបត្តិដឹកនាំដោយប្រធាន១រូប និងអនុប្រធាន១០រូប, ក្រុមមេធាវីស្រាវជ្រាវច្បាប់ និងពិគ្រោះយោបល់៩រូប, ក្រុមមេធាវីអន្តរាគមន៍២០រូប និងក្រុមមេធាវីទទួលបន្ទុកតាមបណ្ដារាជធានី-ខេត្ត ៨៩រូប។ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន បំពេញភារកិច្ចដោយស្ម័គ្រចិត្ត ឥតទទួលយកកម្រៃសេវា ពីប្រជាពលរដ្ឋរងគ្រោះឡើយ។
ឯកឧត្តម គី តិច បានអះអាងថា ប្រតិបត្តិការរបស់ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ពុំបានប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលទេ ពោលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានលះបង់ថវិកាផ្ទាល់ខ្លួនរបស់សម្ដេច សម្រាប់រាល់ការចំណាយលើបេសកកម្មការងាររបស់ក្រុមមេធាវីទាំងស្រុង។ ចាប់តាំងពីការបង្កើត ដល់ខែធ្នូ ឆ្នាំ២០២៤ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានបំពេញភារកិច្ច សម្រេចលទ្ធផលការងារ ជាអាទិ៍៖
* ទទួលការពិគ្រោះ និងផ្ដល់យោបល់ បានចំនួន៧៤៣០ករណី (ផ្នែករដ្ឋប្បវេណី៤១៥៤, ផ្នែកព្រហ្មទណ្ឌ៣២៧៦)
* ទទួលការពារក្ដី បានចំនួន៣១៧ករណី (ផ្នែករដ្ឋប្បវេណី៥៦, ផ្នែកព្រហ្មទណ្ឌ២៦១)
* សម្របសម្រួលបញ្ចប់វិវាទផ្នែកសំណងរដ្ឋប្បវេណីក្រៅប្រព័ន្ធតុលាការ បានចំនួន១២៣ករណី៕
អត្ថបទ៖សូដាវណ្ណ



















-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន6 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន5 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន2 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន