ព័ត៌មាន
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអំពាវនាវឱ្យពន្លត់ពាក្យចចាមអារ៉ាមមិនពិតពាក់ព័ន្ធការផ្លាស់ប្ដូររដ្ឋមន្រ្ដី
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្តេចមិនមានបំណងក្នុងការផ្លាស់ប្តូររដ្ឋមន្រ្តីថ្មីទៀត ដូចពាក្យចចាមអារ៉ាមមិនពិតនោះទេ។ សម្តេចបានស្នើឱ្យបញ្ចប់ពាក្យចចាមអារ៉ាមនេះ ហើយអំពាវនាវឱ្យមន្រ្តីទាំងអស់ខិតខំធ្វើការដោយស្ងប់ចិត្ត។
ការប្រកាសរបស់ សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើង នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។
សម្តេចបានបញ្ជាក់ថា រឿងដូររដ្ឋមន្រ្តីនេះ បានលេចលឺតាំងពីចុងឆ្នាំ២០២៤ម្ល៉េះ ដោយមានការខ្សឹបខ្សៀវគ្នាថា បន្តិចទៀត នឹងមានការដូរដ្ឋមន្រ្តី៥-៦ ក្រសួង ហើយមន្រ្តីមិនបាច់ធ្វើការទេ ចាំមេថ្មីមកទៅ។ សម្តេច បានលើកឡើងថា សម្ដេចមិនបានប្រកាសជាសាធារណៈទេ ប៉ុន្តែសម្ដេចបានប្រាប់រដ្ឋមន្រ្តីទាំងអស់ ក្នុងអង្គប្រជុំ ហើយសូមឱ្យប្រាប់គ្នាផង ប៉ុន្តែប៉ុន្មានថ្ងៃនេះ គេមកប្រាប់ទៀតលើរឿងនេះ។
សម្ដេចធិបតីថ្លែងបញ្ជាក់ថា រឿងការស្នើសុំតែងតាំងផ្លាស់ប្តូររដ្ឋមន្រ្តី ឬសមាជិករាជរដ្ឋាភិបាល គឺជាសិទ្ធិ និងការទទួលខុសត្រូវរបស់ នាយករដ្ឋមន្រ្តី ហើយបើនាយករដ្ឋមន្រ្តីអត់ដឹងផង កុំព្រួយបារម្ភ ហើយបើខ្ញុំអត់ដឹងផង គឺមិនមានក្រសួងណាត្រូវដោះដូរទៀតទេនៅពេលនេះ អីចឹងសូមឱ្យរលត់ទៅរឿងនេះ។»នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេច។
សម្តេចបានអំពាវនាវដល់មន្រ្តីបណ្តាក្រសួងទាំងអស់ធ្វើការ ហើយកុំខ្វល់អំពីការផ្លាស់ប្តូររដ្ឋមន្រ្តីខ្លាំងពេក។ សម្តេចបានបញ្ជាក់ថា «កុំចាំអ៊ុតមើលមេណា ព្រោះសិទ្ធិក្នុងការស្នើសុំចាត់តាំង តែងតាំងមន្រ្តី គឺជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តី ប្រយ័ត្នតែចាំអ៊ុតមើលមេភ្លេចខ្លួនឯង ប្រយ័ត្នរដ្ឋមន្រ្តីស្នើសុំដូរខ្លួនឯងចេញវិញ»។ សម្តេចបវរធិបតី ពេលនេះគឺរដ្ឋមន្រ្តីទាំងអស់ កំពុងខិតខំបំពេញការងាររៀងៗខ្លួន ដែលត្រូវចេះរក្សាលំនឹងបន្តទៀត៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន