ព័ត៌មាន
សម្ដេចធិបតី៖បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងហើយបាននិងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរការឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្តរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃព្រហស្បត្តិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង ហើយបាននឹងកំពុងក្លាយជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជន រួមមាន៖ ១/ ជួយប្រជាពលរដ្ឋអាចធ្វើការទំនាក់ទំនាក់បានលឿន និងតម្លៃទាប និង២/ ចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺតាមរយៈការបង្កើតធុរកិច្ចអនឡាញ ទាំងផលិតករ និងសេវាបំពេញបន្ថែម ឧទាហរណ៍ សេវាដឹកជញ្ជូន និងសេវាផ្សេងៗ។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា សម័យកាលមុន មនុស្សភាគច្រើនពឹងលើតែកុំព្យូទ័រ តែបច្ចុប្បន្នយើងពឹងផ្អែកមួយផ្នែកធំលើទូរស័ព្ទដៃ ឬសម្ភារអេឡិចត្រូនិចចល័ត។ ការប្រែប្រួលនេះ គឺដែលអាចកើតឡើង និងមានការរីកចម្រើនដូចសព្វថ្ងៃអាស្រ័យលើកត្តា ២ គឺ៖ ១/ លទ្ធភាព និងជីវភាពរបស់ប្រជាជន និង ២/ វិសាលភាពនៃការគ្របដណ្តប់នៃសេវា។ សមិទ្ធផលនេះ គឺមិនកើតឡើងដោយភាពចៃដន្យនោះទេ គឺកេីតឡេីងដោយមានការដាក់ចេញនូវចក្ខុវិស័យ គោលនយោយបាយច្បាស់លាស់ ព្រមទាំងការដាក់ចេញនូវផែនការមេ និងផែនការអនុវត្តរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលជាងពីរទស្សវត្សកន្លងមកនេះ និងបន្តជំរុញការអភិវឌ្ឍទៅថ្ងៃខាងមុខបន្តទៀត។
មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានដាក់ចេញអនុសាសន៍គន្លឹះចំនួន ១១ ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងការទទួល និងអនុវត្តដូចជា៖ ១/ ពង្រឹងអភិបាលកិច្ចក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល អភិវឌ្ឍសមត្ថភាព ស្ថាប័ន និងពង្រឹងសមត្ថភាពមន្ត្រីរាជការឱ្យកាន់តែល្អប្រសើរបន្ថែម, ២/ ពន្លឿនការរៀបចំសេចក្តីព្រាងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុទ្ធ និងគោលការណ៍ណែនាំពាក់ព័ន្ធ, ៣/ បន្តពង្រឹងគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្តសេវាប្រៃសណីយ៍ និងការអភិវឌ្ឍប្រៃសណីយ៍, ៤/ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសេវា ពង្រីកវិសាលភាពនៃសេវាទូរស័ព្ទ និងអ៊ិនធើណែត, ៥/ បន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការស្រាវជ្រាវ និងនវានុវត្តន៍លើវិស័យបច្ចេកវិទ្យា ឌីជីថល ជាពិសេសបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ, ៦/ ត្រូវបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល តាមរយៈកម្មវិធីអក្ខរកម្មឌីជីថល កម្មវិធីអប់រំឌីជីថលកម្រិតឧត្តមសិក្សា កម្មវិធីបណ្តុះបណ្តាលពង្រឹងជំនាញឌីជីថលក្នុងចំណោមមន្ត្រីរាជការ និងកម្មវិធីភាពជាអ្នកដឹកនាំឌីជីថល, ៧/ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំធនធានមនុស្សឌីជីថល សម្រាប់គាំទ្រដល់ដំណើរការនៃការធ្វើបរិវត្តកម្ម ឌីជីថលផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈឌីជីថលដល់វិស័យឯកជន និងប្រជាពលរដ្ឋ, ៨/ ត្រូវយកចិត្តទុកដាក់គិតគូអំពីអភិបាលកិច្ច និងការគ្រប់គ្រងទិន្នន័យ, ការរៀបចំនិម្មាបនកម្មរដ្ឋាភិបាល ការធ្វើអន្តរប្រតិបត្តិការ ការធ្វើកូដនីយកម្មនិន្នន័យ និងការរក្សាទុកទិន្នន័យនៅក្រសួង ស្ថាប័នសាម៉ី, ៩/ ត្រូវសហការជាមួយក្រសួង ស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ដើម្បីឱ្យប្រើប្រាស់ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល, ១០/ ត្រូវផ្តល់កិច្ចសហការ និងជំនួយបច្ចេកទេសផ្នែកសន្តិសុខសាយប័រដល់ ក្រសួង ស្ថាប័ន ដើម្បីការពារថ្នាល និងកម្មវិធីឌីជីថល, ១១/ លើកទឹកចិត្តឱ្យសហប្រធានក្រុមការងារផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បន្តពិភាក្សាលើសំណូមពរ និងបញ្ហាប្រឈម ព្រមទាំងចូលរួមជំរុញ និងទាក់ទាញធុរកិច្ច និងការវិនិយោគបន្ថែមក្នុងវិស័យឌីជីថល ដើម្បីទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត សម្រាប់សង្គម និងសេដ្ឋកិច្ចជាតិ។






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន