ព័ត៌មាន
សម្តេច ហ៊ុន សែន៖ ក្រោយបញ្ចប់សង្រ្គាម កងទ័ពបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម និងគ្រោះមហន្តរាយ
មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្រោយពីបញ្ចប់សង្រ្គាម កងទ័ពបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការទាំងឡាយ ជាពិសេស គ្រោះមហន្តរាយ និងឆ្លងកាត់ការងារលំបាកជាច្រើន ។
មានប្រសាសន៏នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ក្រោយពីបញ្ចប់សង្រ្គាម កងទ័ពបានចូលរួមយ៉ាងសកម្មនៅក្នុងយុទ្ធនាការទាំងឡាយ ជាពិសេស គ្រោះមហន្តរាយ និងឆ្លងកាត់ការងារលំបាកជាច្រើន ។ ក្នុងនោះ មានដូចជា គ្រោះទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត ការរលំបាក់អាគារជាដើម ហើយចុងក្រោយនេះ គឺយុទ្ធនាការចាក់វ៉ាក់សាំងប្រជាជនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩។


សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចពិតជាមានមោទនភាព ដែលកងទ័ពរបស់កម្ពុជានាពេលកន្លងមក បានធ្វើកិច្ចការជាច្រើន ស្របជាមួយគោលនយោបាយខឿនការពារជាតិ។ សម្តេច ថា នៅពេលមានតម្រូវការ កងទ័ពបានចូលរួមនៅពេលប្រជាជនជួបការលំបាក កងទ័ពក៏បានចូលរួមជួយប្រជាជនបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។ ចំណែក យុទ្ធនាការចាក់វ៉ាក់សាំង មួយចំណែកធំ គឺធ្វើដោយដោយគ្រូពេទ្យកងទ័ព ដែលកិច្ចការទាំងអស់នេះ មិនមែនងាយស្រួលទេ ជាពិសេស នៅពេលមានការបិទខ្ទប់ទីក្រុង បិទខ្ទប់នៅតំបន់មួយចំនួន ដែលចាំបាច់ប្រើប្រាស់កម្លាំងកងទ័ព ដើម្បីដឹកជញ្ជូនស្បៀងអាហារទៅកាន់ទីកន្លែងដែលត្រូវសសង្គ្រោះ។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ញើនូវការសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ហើយសម្តេចក៏បានផ្ញើនូវការសួរសុខទុក្ខចំពោះនាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងធ្វើប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ នៅលីបង់ នៅអាហ្វ្រិកកណ្ដាល និងនៅម៉ាលីផងដែរ៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧