ព័ត៌មាន
សម្តេច ហ៊ុន សែន បញ្ជាក់ថា នៅពេលចាកចេញពីតំណែងនាយករដ្ឋមន្ត្រី សម្ដេចតេជោ នឹងរៀបចំឲ្យមានច្បាប់កំណត់អាយុចូលនិវត្តន៍ របស់នាយករដ្ឋមន្ត្រី
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកមុនថា នៅពេលដែលចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងរបស់អ្នកស្នើសុំ ដែលចង់ឲ្យមានការកំណត់អាយុចូលនិវត្តន៍ របស់នាយករដ្ឋមន្ត្រី។
ថ្លែងពីវេទិកាម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នាព្រឹកថ្ងៃទី ២៩ ខែធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទុកមុនថា នៅពេលដែលចាកចេញពីតំណែងជានាយករដ្ឋមន្ត្រី សម្ដេចនឹងសម្រេចបំណងរបស់អ្នកស្នើសុំ ដែលចង់ឲ្យមានការកំណត់អាយុចូលនិវត្តន៍ របស់នាយករដ្ឋមន្ត្រី។
សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា «ប្រកាសទុកឲ្យហើយ នៅពេលដែលខ្ញុំចាកចេញពីនាយករដ្ឋមន្ត្រី ខ្ញុំនឹងសម្រេចបំណងអ្នក ដែលស្នើសុំឲ្យរៀបចំច្បាប់កំណត់អាយុ ចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខ្ញុំនឹងធ្វើជូន»។

នៅក្នុងឱកាសដដែលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា អាណត្តិនាយករដ្ឋមន្ត្រី មិនអាចកំណត់បាននោះទេ ពីព្រោះតែការបោះឆ្នោត គឺបោះឆ្នោតជ្រើសរើសសមាជិកសភា មិនមែនបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ដោយផ្ទាល់នោះទេ។ ប៉ុន្តែសមាជិករដ្ឋសភាទេ ដែលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដាំទៅក្រុមអតីតគណបក្សប្រឆាំងថា «ហើយរឿងអ្នកណាធ្វើនាយករដ្ឋមន្ត្រី នៅពេលណា គឺជារឿងបក្សរបស់គេ»។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្តថា នៅពេលដែលសម្ដេច ចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីនាពេលខាងមុខ ហើយក្លាយសមាជិករដ្ឋសភាវិញ នឹងពិភាក្សាជាមួយសមាជិករដ្ឋសភាផ្សេងទៀត ដើម្បីរៀបចំឲ្យមានច្បាប់កំណត់អាយុ នាយករដ្ឋមន្ត្រី ដែលត្រូវចូលនិវត្តន៍។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងទៀតថា «កាលហ្នឹងគេថា កំណត់អាយុនាយករដ្ឋមន្ត្រី អូខេ! ចាំពេលហ្នឹង បោះឆ្នោតជ្រើសរើស ផ្ដល់ការទុកចិត្តឲ្យរដ្ឋាភិបាលថ្មីរួចហើយ ចេញមកយើងជាសមាជិកសភា គិតថា បបួលគ្នាប៉ុន្មាននាក់យើង ពេលដែលយើងចេញមកប្រជុំកាសែតទាំងអស់គ្នា ហើយយើងផ្ដួចផ្ដើមគំនិតស្នើសុំ ធ្វើច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រី»៕
អត្ថបទពី៖KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧