ព័ត៌មាន
ប្រមុខដឹកនាំកម្ពុជា ៖ គ្មានការអភិវឌ្ឍណា ធ្វើនៅឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ
តាមសម្តេចតេជោ ហ៊ុន សែន មានតែការរក្សាសន្តិភាពតែប៉ុណ្ណោះ ទើបធ្វើការអភិវឌ្ឍបាន គ្មានការអភិវឌ្ឍណា ដែលធ្វើឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោង គ្រាប់កាំភ្លើងនោះទេ
«គ្មានការអភិវឌ្ឍណា ធ្វើនៅឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ» នេះ គឺជាការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង នាថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ២០២២ នេះ។

បើតាមសម្តេចតេជោ ហ៊ុន សែន មានតែការរក្សាសន្តិភាពតែប៉ុណ្ណោះ ទើបធ្វើការអភិវឌ្ឍបាន គ្មានការអភិវឌ្ឍណា ដែលធ្វើឡើងនៅក្រោមគ្រាប់បែក គ្រាប់ផ្លោង គ្រាប់កាំភ្លើងនោះទេ កុំនិយាយពីអ្វី ប្រសិនបើអត់មានសន្តិភាព។ អ្នកខ្លះថា សន្តិភាពទាល់តែមានសន្តិភាពផ្លូវចិត្ត។ សម្តេចតេជោថា៖ «អ្នកដែលអត់មានសន្តិភាពផ្លូវចិត្ត អ្នកដែលមានពិរុទ្ធភាពនោះឯង ដូចជាចោរលួច ចោរប្លន់ ឬធ្វើអំពើទុច្ចរិតណាមួយ វាមិនដែលមានសន្តិភាពផ្លូវចិត្តទេ វាខ្លាចប៉ូលីសចាប់រាល់តែពេលហ្នឹង»។


សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា៖ «បើចង់មានសន្តិភាពផ្លូវចិត្ត អ្នកឯងធ្វើឱ្យស្រួលទៅអាហ្នឹងវាមានសន្តិភាពផ្លូវចិត្តទៅហើយ សូម្បីតែយើងមិនស្មោះត្រង់ជាមួយប្រពន្ធ ទៅលួចមានស្រីក្មេង ក៏គង់តែអត់មានសន្តិភាពផ្លូវចិត្តដែរ។ ដូច្នេះយើងធ្វើឲ្យតែស្រួលទៅ វាមានសន្តិភាពទាំងអស់ហើយ។ ខ្លះគេថា ទាល់តែមានសន្តិភាពក្នុងចិត្ត បានគេហៅសន្តិភាព។ បើអ្នកឯងធ្វើខុសបានអីមានសន្តិភាពក្នុងចិត្ត ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយសំខាន់ គឺគ្រាប់បែកមិនត្រូវក្បាលរបស់អ្នកឯងតែប៉ុណ្ណឹង ខ្ញុំសូមធានាអាហ្នឹងសំខាន់ កុំឲ្យប្រទេសនេះ កើតសង្គ្រាម រឿងធំវានៅត្រង់កន្លែងហ្នឹង»។
គួររំលឹកថា ថ្វីបើការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មិនបានបញ្ជាក់ចំឈ្មោះអ្នកនិយាយពីបញ្ហានេះក៏ដោយ ប៉ុន្តែគេនៅចាំបានថា «សន្តិភាពផ្លូវចិត្ត» តែងត្រូវបានលើកឡើងដោយក្រុមប្រឆាំង និងសង្គមស៊ីវិល ដែលមិនគាំទ្ររាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទពី៖ KPT
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧